26.9 C
Phnom Penh
Thursday, August 6, 2026
- Advertisement -spot_img

ការផ្ទុះគ្រាប់បែកនេះ បានបណ្តាលឱ្យលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមម្នាក់ និងប្រជាការពារចំនួន ៣នាក់បានពលីជីវិតនៅកន្លែងកើតហេតុ

- Advertisement -spot_img

នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។

ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖

១-លោក សាម​ រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)

២-លោក សូ​ សុវណ្ណរិទ្ធ​ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)

៣-លោក ជ្រន​ ប្រឹម​ ប្រជាការពារ​ (ស្លាប់)

៤-លោក សុខ​ អាន​ ប្រជាការពារ​ (ស្លាប់)

៥-លោក ចិន្ដា​ ប្រជាការពារ (ស្លាប់)

៦- ជនបង្កឈ្មោះ អែម​ ដុំ (ស្លាប់) និង

៧-លោក វ៉ី ​ វឿន​ ប្រជាការពារ​ (របួសធ្ងន់)

ខ្ញុំបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕​

គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img