IHH Healthcare Malaysia បានរៀបចំកម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាព្យាបាលឯកទេសរបស់ខ្លួន និងពង្រឹងលទ្ធភាពរបស់អ្នកជំងឺកម្ពុជាក្នុងការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនៅប្រទេសម៉ាឡេស៊ី ដោយផ្តោតលើជំនាញព្យាបាលជំងឺប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ជំងឺមហារីក និងជំងឺឆ្អឹង និងសន្លាក់ ដើម្បីគាំទ្រអ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅប្រទេសម៉ាឡេស៊ី។

កម្មវិធីនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ IHH Healthcare Malaysia ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលជាមួយកម្ពុជា តាមរយៈការផ្តល់ព័ត៌មានអំពីជម្រើសព្យាបាល សេវាវេជ្ជសាស្ត្រឯកទេស និងការគាំទ្រអ្នកជំងឺនៅទូទាំងបណ្តាញមន្ទីរពេទ្យរបស់ខ្លួន។ លោក Khairul Annuar Yusofប្រធានផ្នែកទីផ្សាររបស់ IHH Healthcare Malaysia បានមានប្រសាសន៍ថា: “ការកើនឡើងនៃចំនួនអ្នកជំងឺកម្ពុជាដែលជ្រើសរើសទទួលការព្យាបាលនៅមន្ទីរពេទ្យរបស់ IHH បង្ហាញពីទំនុកចិត្តដែលពួកគេមានចំពោះគុណភាពសេវាវេជ្ជសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី”។ លោកបានឱ្យដឹងថា បើធៀបនឹងឆ្នាំ២០២៤ ចំនួនអ្នកជំងឺកម្ពុជាបានកើនឡើងជាង ១៦ ដង ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ។ លោកបានបន្ថែមថា សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ការទទួលបានព័ត៌មានត្រឹមត្រូវ ការណែនាំ និងការគាំទ្រពេញមួយដំណើរការព្យាបាល មានសារៈសំខាន់មិនចាញ់ជំនាញវេជ្ជសាស្ត្រឡើយ។ ដូច្នេះ IHH Healthcare Malaysia បានរៀបចំប្រព័ន្ធគាំទ្រដើម្បីជួយអ្នកជំងឺ ចាប់ពីការជ្រើសរើសគ្រូពេទ្យឯកទេស រហូតដល់ការសម្របសម្រួលការព្យាបាល។

តាមរយៈបណ្តាញមន្ទីរពេទ្យរបស់ខ្លួន រួមមាន Gleneagles, Island Hospital, Pantai Hospital, Prince Court Medical Centre និង Timberland Medical CentreIHH Healthcare Malaysia ផ្តល់សេវាព្យាបាលឯកទេសជាច្រើន ដូចជា ការព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ជំងឺឆ្អឹង និងសន្លាក់ សុខភាពស្ត្រី និងកុមារ ជំងឺប្រព័ន្ធរំលាយអាហារ និងសេវាពិនិត្យសុខភាពបង្ការ។ គុណភាពនៃការថែទាំអ្នកជំងឺត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយមន្ទីរពេទ្យមួយចំនួនរបស់ IHH ទទួលបានវិញ្ញាបនបត្រ Joint Commission International (JCI)ខណៈមន្ទីរពេទ្យចំនួន ១២ របស់ក្រុមហ៊ុនក៏ជាប់ក្នុងចំណាត់ថ្នាក់ Newsweek’s World’s Best Hospitals 2026 ផងដែរ។ ក្នុងកម្មវិធីនេះ គ្រូពេទ្យឯកទេសពីមន្ទីរពេទ្យរបស់ IHH បានចែករំលែកចំណេះដឹងអំពីការព្យាបាលជំងឺប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ជំងឺមហារីក និងជំងឺឆ្អឹង និងសន្លាក់ ដោយផ្តោតលើសារៈសំខាន់នៃការរកឃើញជំងឺឱ្យបានឆាប់ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការប្រើប្រាស់វិធីសាស្ត្រព្យាបាលទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងគុណភាពជីវិតរបស់អ្នកជំងឺ។

វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញអំពី «វឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក៖ ការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលទំនើប» ដោយពិភាក្សាអំពីសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងយុទ្ធសាស្ត្រព្យាបាលផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងជំងឺមហារីក។ ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Murali ឯកទេស វះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានធ្វើបទបង្ហាញអំពី «រក្សាចលនារបស់អ្នក៖ នវានុវត្តន៍ ក្នុងការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់» ដោយផ្តោតលើវិធីសាស្ត្រស្តារឡើងវិញនូវចលនា ការគាំទ្រដល់ការជាសះស្បើយ និងការកែលម្អគុណភាពជីវិត។

ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខ និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖
ដើម្បីសម្រួលដល់អ្នកជំងឺកម្ពុជាដែលមានបំណងទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ក៏ផ្តល់សេវាគាំទ្រតាមរយៈ International Patient Centre (IPC) ដែលជួយសម្របសម្រួលចាប់ពីការណាត់ជួបគ្រូពេទ្យ ការពិគ្រោះព័ត៌មានវេជ្ជសាស្ត្រ ការរៀបចំផែនការព្យាបាល ការប៉ាន់ប្រមាណថ្លៃព្យាបាល ការរៀបចំកន្លែងស្នាក់នៅ ការទទួលពីព្រលានយន្តហោះ និងការគាំទ្រផ្នែកទិដ្ឋាការ នៅពេលចាំបាច់។ អ្នកជំងឺក៏អាចទទួលបានការបម្រើជាភាសាខ្មែរ និងការតាមដានបន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេសកម្ពុជា។ IHH Healthcare Malaysia បញ្ជាក់ថា ខ្លួននឹងបន្តពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីជួយឱ្យអ្នកជំងឺទទួលបានព័ត៌មាន ការណែនាំ និងជម្រើសព្យាបាលឯកទេសដែលមានគុណភាពខ្ពស់ នៅពេលសម្រេចចិត្តស្វែងរកសេវាថែទាំសុខភាពនៅក្រៅប្រទេស។

អំពី IHH Healthcare
IHH Healthcare គឺជាបណ្តាញផ្តល់សេវាថែទាំសុខភាពឯកជនឈានមុខមួយនៅលើពិភពលោក ដែលប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១០។ នៅប្រទេសម៉ាឡេស៊ី IHH មានមន្ទីរពេទ្យចំនួន ១៨ ក្រោមម៉ាកសញ្ញា Gleneagles, Island Hospital, Pantai, Prince Court និង Timberland Medical Centre ដោយផ្តល់សេវាព្យាបាលឯកទេសប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ។






សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកទំនាក់ទំនងសាធារណៈរបស់ IHH Healthcare Malaysia តាមរយៈអ៊ីមែល៖
dineshwary.e@ihhhealthcare.com
yasmin.wahab@ihhhealthcare.com
Ihhmalaysia-International
MHPP2026
ដោយគិរីដងរែក




