31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ប្រជាជនកម្ពុជាជាច្រើនសម្រុកចូលទៅថៃក្រោយពីច្រកព្រំដែនបើកឡើងវិញ

- Advertisement -spot_img

អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងធ្វើការថែមម៉ោងដើម្បីបំពេញតម្រូវការលិខិតឆ្លងដែនរបស់ ពលរដ្ឋខ្មែរដែលចង់ឆ្លងដែនទៅស្វែងរកការងារធ្វើនៅប្រទេសថៃបន្ទាប់ពីជំងឺកូវីដ -១៩បាន រារាំងការធ្វើដំណើរ រវាងប្រទេសទាំងពីរអស់រយៈពេលជិត២ឆ្នាំ ។

ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែននៅថ្ងៃទី១ខែឧសភាមកពលរដ្ឋជាច្រើនបាន ដាក់ពាក្យសុំលិខិតឆ្លងដែនទៅប្រទេសថៃសម្រាប់ការងារ ការព្យាបាលជំងឺអាជីវកម្មនិង ទេសចរណ៍ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំដល់មន្ត្រីជំនាញចុះជួយ ប្រជាពលរដ្ឋដែលស្នើសុំលិខិតឆ្លងដែនជាពិសេសប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យដើម្បី ឱ្យពួកគេអាចធ្វើដំណើរទៅធ្វើការនៅប្រទេសថៃបាន ។

លោកបន្តថាប្រសិនបើប្រជាពលរដ្ឋនិងមន្ត្រីរដ្ឋាភិបាលចង់ទៅលេងប្រទេសថៃពួកគេអាច ដាក់ពាក្យសុំលិខិតឆ្លងដែននៅច្រកចេញចូលតែមួយរបស់ សាលាខេត្ត នៅ ផ្លូវ ជាតិលេខ ៥ ។ ប្រជាពលរដ្ឋ អាចដាក់ពាក្យថ្មីដាក់ពាក្យឡើងវិញឬពន្យាពេលទៅធ្វើការនៅខេត្តសាកែវ និងប្រា ជីនបុរីរបស់ថៃ។

លោកបន្ថែមថាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពលរដ្ឋភាគច្រើនមិនអាចធ្វើដំណើរទៅ ប្រទេសថៃបាន ដោយសារជំងឺរាតត្បាតកូវីដ – ១៩ ។ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយ មានជ័យពួកគេមិនអាចប្រើប្រាស់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតដើម្បីធ្វើអាជីវកម្មបាននោះទេ ។

ប្រធានសេវាច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យលោក ជឹម សូយ៉ាបានប្រាប់អ្នកសារ ព័ត៌មានថា ៖ « ត្រឹមតែមួយថ្ងៃបន្ទាប់ពីច្រកព្រំដែនបានបើកមានពលរដ្ឋច្រើនកុះករមកដាក់ពាក្យ សុំបណ្ណចេញ-ចូល » ។

លោកបញ្ជាក់ថាពលរដ្ឋភាគច្រើនបានដាក់ពាក្យសុំធ្វើប័ណ្ណឆ្លងដែនរយៈពេលពីរឆ្នាំ ។ សម្រាប់ បេក្ខជនទាំងនេះរដ្ឋាភិបាលរៀបចំឯកសារទាំងអស់ហើយបញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីបញ្ចូល ព័ត៌មានទៅក្នុងប្រព័ន្ធ ។

លោក បន្ថែម ថា ៖ « បន្ទាប់ពី ប្រជាពលរដ្ឋ បានឮថាព្រំដែននឹងបើកឡើងវិញហើយពួកគេអាច ចូលទៅធ្វើការនិងធ្វើអាជីវកម្មនៅប្រទេសថៃបាននោះពួកគេបានចាប់ផ្តើមដាក់ពាក្យសុំធ្វើ បណ្ណធ្វើដំណើរ ។ នៅថ្ងៃទី២៨ខែមេសាពលរដ្ឋចំនួន៦៤នាក់បានដាក់ពាក្យ , ថ្ងៃទី២៩ខែ មេសាមានចំនួន២៣៩នាក់និងនៅថ្ងៃទី២ខែឧសភាមានចំនួន១៨៦នាក់ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានរំលឹកឡើងវិញថាការស្នើសុំបណ្ណឆ្លងដែនត្រូវធ្វើតាមរយៈ សេវាច្រកចេញចូលតែមួយ ។

រដ្ឋបាលខេត្តបានឲ្យដឹងថាតម្លៃសេវាធ្វើប័ណ្ណឆ្លងដែនកម្ពុជា- ថៃគឺ៥ដុល្លារនិងមានសុពលភាព២ ឆ្នាំ ។

នៅពេលដាក់ពាក្យសុំបណ្ណឆ្លងដែនទម្រង់អត្តសញ្ញាណជាច្រើនត្រូវបានទាមទាររួមមានរូបថត ចំនួន៤សន្លឹក របស់អ្នកដាក់ពាក្យ( ៦ x ៤ ), សំបុត្រកំណើតចំនួន៥ច្បាប់និងថតចម្លងសៀវភៅ គ្រួសារឬសៀវភៅស្នាក់នៅ ។ ក្មេងអាយុក្រោម១២ឆ្នាំអាចធ្វើដំណើរជាមួយឪពុកម្តារបស់ ពួកគេបាន។វាត្រូវ ចំណាយពេល៥ថ្ងៃដើម្បីធ្វើបណ្ណឆ្លងដែននេះ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រទេសថៃតាមយន្តហោះ ចែកចេញជា បី ប្រភេទហើយត្រូវមានលក្ខខណ្ឌផ្សេងៗគ្នា ។

ប្រភេទទី១និងទី២ (លិខិតឆ្លងដែន ) ដែលមានប័ណ្ណចាក់ វ៉ាក់សាំងមាន លក្ខខណ្ឌនិងការ ចំណាយដ៏ស្មុគស្មាញជាច្រើនដូចជាការធានារ៉ាប់រងកូវីដ-១៩ជាដើម ។

មធ្យោបាយងាយស្រួលបំផុតគឺសម្រាប់អ្នកធ្វើដំណើរដែលរស់នៅក្នុងខេត្តជាប់ព្រំដែននិងកាន់ បណ្ណឆ្លងដែន – ការចុះឈ្មោះបណ្ណឆ្លងដែនរបស់ប្រទេសថៃមិនចាំបាច់មានការធានា រ៉ាប់រង នោះទេហើយអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើរបាននិងមានការអនុញ្ញាត នៅក្នុងតំបន់ដែលបានបញ្ជាក់ដោយកិច្ចព្រមព្រៀងកម្ពុជា-ថៃ ។ ប៉ុន្តែអ្នកធ្វើដំណើរអាចស្នាក់នៅ ក្នុងប្រទេសថៃមិនឲ្យលើសពី៣ថ្ងៃនោះឡើយ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img