ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ អ្នកទទួលខុសត្រូវនៃសហគ្រាសពាហុជាតិចំនួនជិតមួយរយសហគ្រាសបានជួបជុំគ្នានៅប្រទេសចិនក្នុងរដូវផ្ការីក ។
មូលហេតុនៅពីក្រោយនេះ គឺប្រសាសន៍របស់លោក Li Qiang នាយករដ្ឋមន្ត្រីចិនថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ពោលគឺ ប្រទេសចិនខិតខំប្រឹងប្រែងធ្វើជា “មូលដ្ឋានគ្រឹះនៃភាពប្រាកដប្រជា” និងជា “កំពង់ផែដ៏មានស្ថិរភាព”របស់ពិភពលោក ។ ភាពប្រាកដប្រជានិងស្ថិរភាពនេះ បានមកពីភាពនឹងនរផ្នែកយុទ្ធសាស្រ្តរបស់ “ផែនទីចង្អុលបង្ហាញផ្លូវមួយសន្លឹកគូសវាស់ដល់ទីបញ្ចប់ ” ។

គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥មិនត្រឹមតែជាផែនទីចង្អុលបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍចិន ហើយក៏ជាកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍសកលផងដែរ ។ លោកOliver Blume ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរថយន្តVolkswagen បានថ្លែងថា “ប្រទេសចិនធ្វើការរៀបចំចាត់ចែងដោយមានការគ្រោងទុក តាមរយៈផែនការ៥ឆ្នាំ ព្រមទាំងបានកំណត់កិច្ចការអាទិភាពយ៉ាងច្បាស់លាស់ ។ នៅប្រទេសចិន យើងបានឃើញភាពសកម្មបំផុត នោះគឺរដ្ឋបាលតាមតំបន់នានាបានបង្ហាញឱ្យឃើញនូវវិន័យខ្ពស់និងសមត្ថភាពអនុវត្តខណៈពេលជំរុញកិច្ចការពាក់ព័ន្ធ ។” ភាពប្រាកដប្រជានិងស្ថិរភាពបែបនេះ មកពីសក្តានុពលខ្លាំងនៃទីផ្សារដ៏ធំធេងរបស់ចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ទីផ្សារចិនមិនត្រឹមតែមានទ្រង់ទ្រាយធំ ហើយក៏មានសក្តានុពលខ្លាំង ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់របស់ប្រទេសចិនបានកើនឡើងពី ១ម៉ឺនដុល្លារអាមេរិក ដល់ជាង ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ការប្រើប្រាស់ទំនិញកំពុងមាននិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ ការប្រើប្រាស់ផ្នែកសេវាកម្មមានកំណើនរឹងមាំ ។ ឆ្នាំនេះ រដ្ឋាភិបាលចិននឹងចាត់ទុក “ការខិតខំប្រឹងប្រែងកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ”ជាភារកិច្ចចម្បង ដើម្បីធ្វើឱ្យសហគ្រាសពហុជាតិកាន់តែច្រើនរកឃើញកាលានុវត្តភាពរួមកាន់តែច្រើន ។
ភាពប្រាកដប្រជានិងស្ថិរភាពបែបនេះ មកពីកម្លាំងជាក់ស្តែងផ្នែកច្នៃប្រឌិតថ្មីដ៏ខ្លាំងក្លារបស់ចិន ។

“ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរស់រវើកនិងសមត្ថភាពរបស់មនុស្សយន្តទាំងនេះ!” នៅខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីបានទស្សនាការសម្តែងរបស់មនុស្សយន្តនៃប្រទេសចិន លោកស្រី Claudia Berger-Koch អគ្គនាយកនៃក្រុមហ៊ុនHPPរចនាស្ថាបត្យកម្ម លីមីតធីត របស់ប្រទេសអាល្លឺម៉ង់មានចំណាប់អារម្មណ៍ដូចពោលខាងលើ ។ នៅក្រសែភ្នែករបស់វិនិយោគិនបរទេស ប្រទេសចិនមិនត្រឹមតែជា “រោងច្រកសកល”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ប្រើប្រាស់ការច្នៃប្រឌិតថ្មីឈានមុខលើពិភពលោកទៅទៀត ។ ភាពប្រាកដប្រជានិងស្ថិរភាពបែបនេះ មកពីទ្វាររបស់ចិនដែលបើកកាន់តែទូលំទូលាយ ។ ចាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេស ដល់ការអនុវត្ត «មាតិកាឧស្សាហកម្មលើកទឹកចិត្តឱ្យសហគ្រឹនបរទេសបណ្តាក់ទុន (ឆ្នាំ២០២៥)» ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទទេ ផ្ទុយទៅវិញនឹងបើកចំហរឹតតែធំឡើងៗ ។
ក្រុមហ៊ុន BASF របស់ប្រទេសអាល្លឺម៉ង់នឹងរៀបចំធ្វើពិធីបើកមូលដ្ឋាននៅក្រុងZhanjiang នាពេលខាងមុខ ទីស្នាក់ការកណ្តាលនៅភាពខាងត្បូងរបស់ចិនរបស់ក្រុមហ៊ុន KONE Elevators Co.,Ltd ដែលឋិតនៅខេត្តក្វាងទុងនឹងដាក់ឱ្យប្រើប្រាស់នៅចុងខែមីនា ក្រុមហ៊ុន អេលី លីលី ដែលជាក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកប្រកាសនឹងបណ្តាក់ទុន៣០០០លានដុល្លារអាមេរិក ក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេសនឹងបង្កើតមូលដ្ឋានផលិតឱសថនៅក្រុង ក្វាងចូវ និងក្រុងសៀងហៃ ។ល។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសថ្មីដែលបណ្តាក់ទុនដោយសហគ្រឹនបរទេសចំនួន៨៦៣១សហគ្រាស បានកើនឡើង១៤ភាគរយបើប្រៀងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សហគ្រាសពហុជាតិជាច្រើននាំគ្នាទៅធ្វើអាជីវកម្មនៅប្រទេសចិន ហាក់ដូចជាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើទីផ្សារចិនដោយប្រើប្រាក់ទុនពិតប្រាកដ។ ប្រការនេះបានបង្ហាញថា ការបើកទូលាយនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ទើបជាចរន្តដ៏សំខាន់ក្នុងយុគសម័យនេះ ៕
ដោយគិរីដងរែក




