23.9 C
Phnom Penh
Thursday, February 26, 2026
- Advertisement -spot_img

ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់បព្ជាក់ថាផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាយូរដឹងចិត្តមនុស្ស

- Advertisement -spot_img

លោក Friedrich Merz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិនក្នុងអាណត្តិកាលរបស់លោក ដែលបានក្លាយជាថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបមួយរូបទៀតដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលបីខែបន្ទាប់ពីប្រទេសបារាំង អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៣,៩ ភាគរយបានសម្គាល់ឃើញថា ប្រទេសអឺរ៉ុបនានាបាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនវាមានអំណោយផលដល់ការឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃស្ថានការណ៍អន្តរជាតិ ។


នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិននិងអាល្លឺម៉ង់បានឈានដល់ ២៥១,៨ ពាន់លានប្រាក់អឺរ៉ូ ដែលបានកើនឡើង ២,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ។ ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,២ ភាគរយបានសម្គាល់ឃើញថា ទីផ្សារដ៏ធំធេងរបស់ប្រទេសចិនគឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់សហគ្រាសអាល្លឺម៉ង់ ដោយឡែកអ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៨,៩ ភាគរយបានលើកឡើងថា ប្រទេសចិននិងអាល្លឺម៉ង់គឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរសំខាន់ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាងការខ្វែងគំនិតគ្នា ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img