22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

- Advertisement -spot_img

បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ស្នើសុំសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលាក់បើកលេងល្បែងជល់មាន់ខុសច្បាប់ ដែលមានបុគ្គលឈ្មោះ ឆើត ជាអ្នកកាង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ” ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចុះស្រាវជ្រាវករណីនេះ

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះដល់ទីតាំង ដើម្បីត្រួតពិនិត្យជាក់ស្តែង ស្ថិតនៅផ្ទះលេខ២១៩អា ផ្លូវបេតុង ភូមិត្នាត សង្កាត់ស្ទឹងមានជ័យទី២ ដែលមានម្ចាស់ឈ្មោះ ជា វាសនា ហៅឆើត ជាលទ្ធផលឃើញថាពិតជាមានការលួចលាក់លេងល្បែងជល់មាន់ខុសច្បាប់ម្តងម្កាលពិតប្រាកដមែន ដោយអ្នកលេងធ្វើការណាត់ជួបគ្នា ក្រោយពីនិយាយត្រូវរ៉ូវគ្នាពីខាងក្រៅ ទើបយកមាន់មកជល់នៅទីតាំងនេះ។

បន្ទាប់ពីការចុះដល់ទីតាំង ដេីម្បីធ្វេីការត្រួតពិនិត្យរួច កម្លាំងបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានលួចបេីកលេងល្បែងស៊ីសងក្នុងទីតាំងនេះទៀតឡេីយ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងនិងធ្វើការបង្រ្កាប និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img