28.3 C
Phnom Penh
Thursday, October 16, 2025
- Advertisement -spot_img

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ​ប្រមាថព្រះមហាក្សត្រ

- Advertisement -spot_img

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីសមាជិកសភាបក្សប្រឆាំង និងសកម្មជននយោបាយថា ធ្វើ​ហួសពីអំណាច និងប្រព្រឹត្តទង្វើ​ប្រមាថព្រះមហាក្សត្រ បន្ទាប់ពីបានដាក់រាជក្រឹត្យ ស្វែងរកការរំលាយសភាតំណាងរាស្រ្ត។ លោក Suratin Pichan សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ Thaikorn Polsuwan បានដាក់ពាក្យបណ្តឹងនៅការិយាល័យស៊ើបអង្កេតកណ្តាលនៅទីក្រុងបាងកកកាលពីថ្ងៃពុធ។

លោក Thaikorn អះអាងថា មានតែនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងជាផ្លូវការទេ ទើបមានសិទ្ធិអំណាចរដ្ឋធម្មនុញ្ញក្នុងការរំលាយសភា។ លោក​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ដាក់​រាជក្រឹត្យ​សុំ​ការ​អនុម័ត​ពី​ព្រះ​មហាក្សត្រ លោក Phumtham អាច​នឹង​ប្រើ​របប​រាជា​និយម​ខុស​ថា​ជា«ឧបករណ៍​នយោបាយ» ដែល​អាច​ចាត់​ទុក​ថា​ជា​ទង្វើ​ប្រមាថ​ព្រះមហាក្សត្រ។

កាសែត Bangkok Post បានរាយការណ៍ថា លោក Supachai Jaisamut ប្រធានក្រុមអ្នកច្បាប់សម្រាប់គណបក្សប្រឆាំង Bhumjaithai ក៏បានដាក់ញត្តិចោទប្រកាន់លោក Phumtham ពីបទរំលោភអំណាច និងរំលោភលើបទដ្ឋានរដ្ឋធម្មនុញ្ញផង​ដែរ។ ដោយឡែក​សកម្មជន​នយោបាយ Srisuwan Janya បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើបអង្កេត​ថា​តើ​សកម្មភាព​របស់​លោក Phumtham ជា​ការ​បំពាន​ធ្ងន់ធ្ងរ​ដល់​ក្រមសីលធម៌ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ឬ​អត់។

លោក Phumtham ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សភឿថៃដែលកំពុងកាន់អំណាច មិនបានឆ្លើយតបជាសាធារណៈចំពោះការចោទប្រកាន់នោះទេ៕

ប្រភព៖ Bangkok Post

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img