បាងកក : ជនជាតិម៉ាឡេសុី២នាក់ ត្រូវបានបុរសសៀមបែកថ្នាំ ជះទឹកថ្នាំងលាយពណ៌មានជាតិឆេះ ហើយដុតភ្លើង នៅផ្សារទំនើប ផ្លូវរាជាប្រាស៊ុង ក្រុងបាងកក កាលពីម៉ោង១០យប់ (៧-៨-២៥)
ហេតុការណ៍ដ៏រន្ធត់មួយបានធ្វើឱ្យភ្ញៀវទេសចរ និងអ្នកស្រុកមានការភ្ញាក់ផ្អើលនៅខាងក្រៅផ្សារទំនើបមួយនៅផ្លូវបំបែក Ratchaprasong ក្នុងទីក្រុងបាងកក ប្រទេស(don’t thai to me ) កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលបុរសជនជាតិសៀម ម្នាក់ ចាក់ទឹកថ្នាំលាយពណ៍មានជាតិឆេះ ទៅលើអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ ហើយកេះដែកកេះ ដុតពួកគេក្នុងការវាយប្រហារបង្កហេតុ។ អ្នកឈរមើលតាមចាប់ជនដៃដល់នៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលប៉ុស្តិ៍ Lumpini បានឆ្លើយតបនឹងហេតុការណ៍នៅវេលាម៉ោង១០យប់ ហើយបានកំណត់អត្តសញ្ញាណជនដៃដល់មានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្តស្រះកែវ។ ប៉ូលិសបានដកហូតវត្ថុតាងរួមមាន ដបជ័រចំណុះ១,៥លីត្រទឹកថ្នាំពណ៍ និងដែកកេះ។ ជនរងគ្រោះជាប្ដីប្រពន្ធជនជាតិម៉ាឡេស៊ី អាយុ ២៦ឆ្នាំ និង ២៧ឆ្នាំ រងរបួសរលាកពេញខ្លួន និងមុខ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលីស ដើម្បីព្យាបាល។ បុរសសៀមជាជនសង្ស័យ ជាអតីតអ្នកប្រដាល់ បានឆ្លើយថាដោយសារ ស្ត្រេស និងអត់ការងារធ្វើ អត់ឃ្លាន ទើបធ្វើអោយគេធ្វើបែបនេះ..តែខ្ញុំគិតថា វាបែកថ្នាំច្រើនជាង។


ប្រភព Khaosod