28 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

កម្ពុជា – ហ្វីលីពីន បានសហការគ្នាដើម្បីផ្ទេបច្ចេកវិទ្យាគ្នាទៅវិញទៅមក និងបើកវគ្គបណ្តុះបណ្តាល

- Advertisement -spot_img

សូមបញ្ជាក់ផងដែរថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវការផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និង eGov SuperApp រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ជំនួបលើកនេះ ក្រសួងទាំងពីរបានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលស៊ីជម្រៅដែលអាចឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរសហការក្នុងការផ្ទេរបច្ចេកវិទ្យាទៅវិញទៅមក ហើយនៅក្នុងដំណាក់កាលសាកល្បងនេះ (Staging) ក្រុមការងារបច្ចេកទេសនៃ ក.ប.ទ. បានផ្ទេរបច្ចេកវិទ្យាដល់ក្រុមការងារបច្ចេកទេសនៃក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការដាក់បញ្ចូល QR Code ស្ដង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph (Staging) នៅលើឯកសារ ២ ប្រភេទជាជំហានដំបូង គឺ (១) អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន និង (២) សញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានធ្វើការបង្ហាញផ្ទាល់ (Live Demonstration-Staging) នៃកម្មវិធី eGov SuperApp របស់ហ្វីលីពីននិងពិភាក្សាលម្អិតអំពីលក្ខណៈបច្ចេកទេសសំខាន់ៗដែលមាននៅក្នុងកម្មវិធី eGov SuperApp ដែលអាចឱ្យកម្ពុជាដកស្រង់បទពិសោធដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍកម្មវិធី DG SuperApp របស់ខ្លួនផងដែរ។

ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបញ្ជាក់អំពីជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធនិងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាមួយបណ្ដាប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍មកលើថ្នាលនេះ។


សូមបញ្ជាក់ជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ចំណែកឯកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាកម្មវិធីដែលរួមបញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលពហុវិស័យតាមរយៈប្រព័ន្ធអនឡាញតែមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាពីរដ្ឋាភិបាល៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img