28 C
Phnom Penh
Thursday, September 19, 2024
- Advertisement -spot_img

កូរ៉េខាងត្បូងរកវិធីផលិតអាវុធនុយក្លេអ៊ែរវិញ ក្រោយបោះបង់៤៩ឆ្នាំ

- Advertisement -spot_img

ដោយសារការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់បងប្អូនសត្រូវកូរ៉េខាងជើង សាធារណៈរដ្ឋកូរ៉េខាងត្បូងបានធ្វើជាម្ចាស់ផ្ទះក្នុងការជជែកដេញដោលលើប្រធានបទមួយ ដែលអាចអនុញ្ញាតឲ្យខ្លួនមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនពីការគំរាមកំហែង ក្រោយការបោះបង់មហិច្ឆតានេះកាលកន្លះសតវត្សរ៍មុន។ Wendy Teo ភ្នាក់ងារឆ្លើយឆ្លងរបស់សារព័ត៌មាន The Straits Times ប្រចាំកូរ៉េខាងត្បូង បានរាយការណ៍ថា ការជួបប្រជុំជជែកដេញដោលជាថ្មីអំពីនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងទីតាំងដែលមិនត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី១៣ខែកញ្ញា។ ក្នុងសង្គ្រាមអ៊ុយក្រែន ដែលរុស្ស៊ីមើលឃើញខ្លួនឯងមានភាពឯកោខ្លាំងក្នុងវិស័យការទូត បានជំរុញឲ្យរុស្ស៊ីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាងមុនជាមួយប្រទេសជាសម្ព័ន្ធប្រពៃណីរបស់ខ្លួនក្នុងនោះមានប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ជាដើម។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img