33 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

បៀវត្ស

- Advertisement -spot_img

តាំងពីសម័យមេសូប៉ូតាមីមនុស្សចេះចាយលុយហើយ។ លុយពីដើមមិនមែនជាកាក់មាស,ប្រាក់,ស្ពាន់ឬក្រដាសបោះពុម្ពតាំងលេខចំនួនគត់ឬទសភាគដូចបច្ចុប្បន្ននេះទេគឺមានជាសំបកខ្យង,ធ្មេញត្រីដូផាំង,គ្រាប់កាកាវ។ល។
ការបើកប្រាក់ឈ្នួលឬប្រាក់បំនាច់គេធ្វើមួយឆ្នាំម្តងឬមួយរដូវម្តង។ខ្មែរយើងក្តី,ឥណ្ឌាក្តី,អាព្រិចក្តីដូនតាប្រើសំបកខ្យង(គ្រំ?)ដែលបុរាណហៅថា(បៀរ)ហើយមួយឆ្នាំម្តងហៅថាវត្ស។

ការបើកប្រាក់បំណាច់មួយឆ្នាំម្តងគេហៅថាបៀរវត្ស។តាមលោកតាសឺនសានពាក្យបៀរវត្សនេះប្រើដល់សព្វថ្ងៃគ្រាន់តែគេដូរមកបើកលុយហើយលុយនេះទៀតគេប្រើតាមឈ្មោះស្តេចបារាំង<ល្វី>។ខ្មែរមិននិយមហៅល្វីក៏ហៅលុយៗទៅ។ពីបុរាណគេបើកបៀរវត្សមួយឆ្នាំម្តងដោយគេធ្វើបុណ្យ(បួន?)ហៅថាបុណ្យទស្សិណា។ទស្សិណានេះមានន័យថាឈ្មួលពលកម្មដល់អ្នកបំរើព្រះដូចជាអ្នកជីកស្រះ,សិតបដិមារឬពិឃាតសត្វបូជាយ័ញ្ញ(ខ្វៃមាន់ទាជ្រូកពពែ)។ល។

ពេលបុណ្យបើកប្រាក់បំណាច់ម្តងៗអាចារ្យឬចៅហ្វាយលោកធ្វើអាហារឆ្ងាញ់ៗពិសារជួបជុំដែរ។អ្នកកាន់សាសនាហិនយានក៏ធ្វើបុណ្យបើកលុយនេះដែរឈ្មោះបុណ្យទក្ខិណាទានដែលពាក្យទក្ខិណានេះជាភាសាអ្នកនគរគរមគធៈហៅតាមពាក្យសំស្ក្រឹតទស្សិណា។បុណ្យនេះសប្បាយណាស់ព្រោះពួកវៃស្សយៈបានសំបកលៀស(បៀរវត្ស)ទាំងថ្នក់ៗយកមកអោយប្រពន្ធកូនឬឪពុកម្តាយក្រោយពីពលកម្មពេញមួយឆ្នាំឬរដូវ។ពួកប៉ុលពតបានបំបាត់បុណ្យបើកប្រាក់បៀរវត្សឬបុណ្យទក្ខិណាទាននេះ។ពលព្រះខ្លះឆោទល្ងង់យកបៀរវត្សសំបកគ្រំនេះមកលេងល្បែងភ្នាល់សម័យនោះមានលេងរែក,ខ្លាស៊ីគោ,ឬបាយខុំចាញ់គ្មានសល់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img