28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផល​ខេត្ត​កំពង់​ចាម  ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីនៅចំណុចភូមិគុហេ ស្រុកកង​មាស ខេត្តកំពង់ចាម

- Advertisement -spot_img

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤  សមត្ថកិច្ចជំនាញអធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ចាម នៅវេលាម៉ោង៤.០០ ទៀបភ្លឺ បានចុះ​ទៅ​បង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជាលទ្ធផល នៃការបង្រ្កាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត pick up ម៉ាក NAVARA ពាក់ស្លាកលេខកំពង់ចាម 2B-5163  ដែលប្រើជា​មធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះមានចំនួន​៣០កាន​ស្មើនឹង៦០០គីឡូក្រាម ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។

វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img