កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ១០នាទី នៅចំណុចលេីផ្លូវជាតិលេខ ១៣២ កើតមានករណីហិង្សាដោយចេតនា មួយបង្កឡេីងដោយជនសង្ស័យចំនួន២ក្រុម មានគ្នា១២នាក់ ជិះម៉ូតូចំនួន០៦គ្រឿង ប្រដាប់ដោយកាំបិត បានធ្វេីសកម្មភាពជិះម៉ូតូដេញកាប់គ្នាពីកេីតទៅលិច រួចបត់តាមផ្លូវកៅស៊ូទៅវត្តព្រៃស្បាត លុះជិះដល់ចំណុចអាហារដ្ឋានជុំមិត្ត ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ក្រុមទី១ បានបត់ចូលទៅក្នុងអាហារដ្ឋាន រួចក្រុមទី២ ក៏ជិះម៉ូតូដេញតាមទៅដល់ក្នុងអាហារដ្ឋាន រួចបានធ្វេីសកម្មភាពឈ្លោះប្រតាយប្រតបគ្នា ប៉ុន្តែមិនបណ្ដាលឱ្យភាគីណារងរបួសធ្ងន់ធ្ងរទេ។ បន្ទាប់ពីឃេីញសកម្មភាពបែបនេះ ម្ចាស់ហាងបានបិទទ្វា និងប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ពេលនោះកម្លាំងជំនាញស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ជាងទង និងប៉ុស្តិ៍ត្រពាំងធំខាងជេីង បានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកេីតហេតុ និងបានឃាត់ខ្លួនបានជាបន្តបន្ទាប់។
លោកអធិការឱ្យដឹងថា ក្រុមទី០១មានគ្នា០៩នាក់ជិះម៉ូតូចំនួន០៥គ្រឿងមាន៖ ទី១.ឈ្មោះ អ៊ុង ដាវីត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២. ឈ្មោះ អ៊ិត ណាលិ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣. ឈ្មោះ អឿន មីនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៤. ឈ្មោះ ស៊ឹម ស៊ីតារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៥. ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៦. ឈ្មោះ ចាន់ ចនតូនី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៦នាក់ខាងលើរស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី៧. ឈ្មោះ ម៉េត សារាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ជាអ្នកកាន់កាំបិត និងទី៨. ឈ្មោះ សែ ចាន់វឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និង ៩ ឈ្មោះ សាយ ចាន់មីនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។
បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
ដោយគិរីដងរែក