27 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

កម្ពុជាស្នើឱ្យបើកច្រកព្រំដែនថ្មីជាមួយថៃនៅខេត្តពោធិ៍សាត់

- Advertisement -spot_img

កម្ពុជាកំពុងស្នើសុំឱ្យបើកច្រកថ្មី ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងដែនរវាងខេត្តត្រាត និងថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។

ប្រភពមួយបានឲ្យដឹងថាការស្នើសុំនេះធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតដែលដឹកនាំដោយរដ្ឋ មន្ត្រី ក្រសួងដឹកជញ្ជូនលោកសាក់សាយុំាឈិដឆប(Saksayam Chidchob)និងសមភាគីកម្ពុជាលោក ស៊ុន ចាន់ថុល។

ប្រភពដដែលបន្តថាភាគីកម្ពុជាបានស្នើសុំឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមួយដែលត្រូវសាងសង់និង ដំណើរការជាផ្នែនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងព្រំដែន Cross Border Transport Agreement (CBTA)។

ភាគីទាំងពីរបានឯកភាពពិភាក្សាលើសំណើរច្រកទ្វារព្រំដែន ត្រាត-ថ្មដា បន្ទាប់ពីការបញ្ចប់ការពិនិត្យលើសំណើនេះរួចរាល់។

ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការបរិច្ចាគរបស់ប្រទេសថៃនូវដែករ៉ៃ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងការកែលម្អផ្លូវរថភ្លើងមង្គលបូរី-បាត់ដំបង-ពោធិ៍សាត់របស់កម្ពុជា។ កិច្ចព្រមព្រៀង ដឹកជញ្ជូន ឆ្លង ព្រំដែន (CBTA) គឺជាឧបករណ៍ផ្លូវច្បាប់គ្រប់ជ្រុងជ្រោយតែមួយ ដែលរួមបញ្ចូលរាល់វិធានការមិនមែនរូបវន្តសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោកឆ្លងព្រំដែន។

នៅក្រោម CBTA រថយន្ត អ្នកបើកបរ ទំនិញ និងអ្នកដំណើរ នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនជាតិ តាមរយៈប្រព័ន្ធដឹកជញ្ជូនផ្លូវគោកនៃមហាអនុតំបន់ទន្លេមេគង្គ Greater Mekong Sub-Region (GMS)។

កិច្ចព្រមព្រៀងនេះលើកកម្ពស់ការលុបបំបាត់ការផ្អាកអន្តរការី ឬការដឹកជញ្ជូនឆ្លងកាត់ ក៏ដូចជាការលើកកម្ពស់ការកាត់បន្ថយចំនួនពេលវេលាដែលបានចំណាយឆ្លងកាត់ព្រំដែន។ ការបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនដែលជាផ្នែកមួយនៃ CBTA ត្រូវបានគេជឿថាអាចជួយបង្កើនប្រសិទ្ធភាពនៃបណ្តាញដឹកជញ្ជូន GMS ។ CBTA បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ៕

ប្រភព Bangkokpost ប្រែដោយសម្រួលដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img