តាមវត្តអារាម សាលារៀន និងប្រជាពលរដ្ឋទូទាំងសង្កាត់វាលវង់ ខណ្ឌ៧មករា រួមទាំងអាជ្ញាធរ បានចូលរួមទូងស្គរ វាយជួង ព្រមៗគ្នា អបអរសាទរពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ដែលជាព្រែកប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងឱឡារិក នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ព្រមទាំងមន្រ្តីនគរបាលបេតិកភណ្ឌ រៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយគិរីដងរែក