31 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

- Advertisement -spot_img

(ខេត្តរតនគីរី)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្រ្តីឧទ្យានុរក្សបានតស៊ូលះបង់ និងហ៊ានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ច ក្នុងការការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ធម្មជាតិកម្ពុជា។

លោក អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងនូវការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរំលឹកដល់វីរភាព ដ៏អង់អាចក្លាហាន របស់ឆ្មាំការពារព្រៃ ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា នៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តរតនគីរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងបរិស្ថាន បានចាប់ផ្តើមប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សនៅឆ្នាំ២០១៥ ហើយបន្តប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ និងមានការចូលរួមជាបន្តបន្ទាប់ពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្ស និស្សិត សហគមន៍មូលដ្ឋាន សាធារណជន និងវិស័យឯកជន។ ដើម្បីចូលរួមអបអរសាទរដល់ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាឧទ្យានុរក្សពិភពើលោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកែប។

លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ដល់សាធារណជន ផ្តល់គុណតម្លៃ និងការដឹងគុណដល់មន្រ្តីឧទ្យានុរក្សដែលបានតស៊ូលះបង់ និងខិតខំបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ និងចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣ កន្លែង ដែលមានផ្ទៃដីជាង ៧ លានហិកតា ស្មើរនិង ជាង ៤០ ភាគរយ នៃផ្ទៃប្រទេស ហើយមន្ត្រីឧទ្យាននុរក្សសរុបមានចំនួន ១១២០នាក់ ក្នុងនោះមន្ត្រីឧទ្យានុរក្សស្រ្តីចំនួន ៣៨នាក់ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img