27 C
Phnom Penh
Friday, December 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFIបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិ បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃទី១២ឧសភានេះ ។ ពលករខ្មែរទាំងនេះគឺស្ថិតនៅក្នុងចំណោមពលករជា ច្រើននាក់ផ្សេងទៀត ដែលស្នើអន្តរាគមន៍វិលមកប្រទេសកម្ពុជាវិញ ក្រោមហេតុផលរងការបំពានសិទ្ធិធ្ងន់ធ្ងរពីថៅកែ
បរទេស ។

-(RFIបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយ គូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ។ ដំរីញី-ឈ្នួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ត ពីអ្នកចូលរួមទស្សនា ។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរី មួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ ។

-(VOAបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ចំពោះការថ្លែងរបស់លោកពាក់ព័ន្ធនឹងការចែកបណ្ណក្រីក្រដល់ប្រជា ពលរដ្ឋខ្មែរ និងបញ្ហាផ្សេងទៀត ក្នុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ទីដែលលោកបានជួបជាមួយ សកម្មជននិងអ្នកគាំទ្ររបស់លោក ។ ជុំវិញរឿងនេះ គណបក្សកម្លាំងជាតិបានចាត់ទុកថាការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺជា«ការគំរាមកំហែង បំភិតបំភ័យនិងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា» ។

-(RFAបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) លោក ម៉ម រិទ្ធី បានអភិវឌ្ឍបទពិសោធន៍ការងាររបស់លោកពីត្រឹមសន្តិសុខនៅតាម ភោជនីយដ្ឋានក្នុងខេត្តសៀមរាបរហូតដល់ក្លាយជាមេដឹកនាំសហជីពមួយរូប ទទួលបន្ទុកផ្នែកសេវាកម្មនិងទេសចរណ៍។ មុនពេលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យ ទេសចរណ៍សេវាកម្មកម្ពុជា(CTSWF) ។ លោក ត្រូវបាន គេមើលឃើញថា ជាបុគ្គលដែលមាន«ឆន្ទៈពិតប្រាកដ»ក្នុង ការជួយការពារផលប្រយោជន៍របស់កម្មករ ។

-(VOAបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) ក្រុមអាជ្ញាធរខណ្ឌព្រែកព្នៅ និងកងកម្លាំងនគរបាលរារាំងពលរដ្ឋបឹងតាមោក ខណៈពួកគាត់កំពុងដង្ហែក្បួនទៅសាលាខណ្ឌព្រែកព្នៅ ដើម្បីសុំជួបជែកពិភាក្សាជាមួយអភិបាលខណ្ឌព្រែកព្នៅពីការ បណ្ដេញពលរដ្ឋចេញទាំងបង្ខំ នៅថ្ងៃទី១០ ខែឧសភា ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ពលរដ្ឋមាន សិទ្ធិស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរហើយអាជ្ញាធរគួរតែដោះស្រាយបញ្ហាជូនពួកគាត់ ។

(RFAបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសបារាំង និងកាណាដា បានដឹកនាំបាតុករជិត ២០០នាក់ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនៅទីក្រុងប៉ារីស (Paris) និងនៅមុខស្ថានទូតវៀតណាមនៅ ទីក្រុង អូតាវ៉ា (Ottawa)កាលពីថ្ងៃទី១១ ខែឧសភា ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ ៥អង្គ និង ពលរដ្ឋខ្មែរក្រោមទាំង៨នាក់ ។

-(RFAបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤) សកម្មជនបរិស្ថាន លើកឡើងថា ការដំឡើងគោរមងារ «លោកអ្នកឧកញ៉ា» ដល់ ឈ្មួញរកស៊ីកាប់ឈើ លោក ទ្រី ភាព គឺជាការបង្ហាញថា រដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ចូលចិត្តលើក តម្កើងឧក្រិដ្ឋជនរកស៊ីបំផ្លាញសម្បត្តិធម្មជាតិ និងធ្វើបាបអ្នកការពារបរិស្ថាន ។ ការរិះគន់នេះ បន្ទាប់ពី ឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអ្នករត់ការឱ្យ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img