33 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

កម្ពុជានាំចេញកសិផលគ្រប់ប្រភេទ មានទំហំទឹកប្រាក់ជាង ២.៣ ពាន់លានដុល្លារអាមេរិក

- Advertisement -spot_img

កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេសនៅក្នង់រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ, មានបរិមាណសរុបជិត ៥.៣ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ២ ៣៥៧ លានដុល្លារអាមេរិក គាំទ្រដោយកសិផលជាច្រើនដែលជំរុញដល់ការ នាំចេញមានកំណើនខ្ពស់។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤ នេះ, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុប ជាង ៥.៣ លានតោន កើនឡើងប្រមាណជាង ៧៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញអង្ករចំនួន ជាង ២៤ ម៉ឺនតោន, ស្រូវជាង ១.៧លានតោន និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ៣.៣ លានតោន ដោយ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារដែលជាដៃគូរមានចំនួន ៧២ ប្រទេស។

ទាក់ទិនទំហំទឹកប្រាក់វិញ, បើគិតតម្លៃទឹកប្រាក់នៃការនាំចេញក្នុងរយៈពេលនេះដែរ, ការធ្វើពាណិជ្ជកម្ម នៃការនាំចេញរបស់ កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ២ ៣៥៧ លាន ដុល្លារអាមេរិក ក្នុងនោះតម្លៃទឹកប្រាក់នៃការនាំចេញអង្ករ មានចំនួនជាង ២១១ លានដុល្លារអាមេរិក, ស្រូវជាង៣៦៤ លានដុល្លារអាមេរិក និងតម្លៃនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជាង ១ ៧៨១ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា, ទាក់ទិនការនាំចេញផលិតផលក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤ នេះ មានការកើនឡើងចំនួន ២.២ ប្រមាណ ២,២ លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកសិផលដែលបានចូលរួមចំណែកជំរុញ្ញដល់កំណើន នាំចេញខ្ពស់រួមមាន៖ មាន៖ អង្ករ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេចជាដើម៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img