គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសក្ខលតាមកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាង កម្ពុជា ដឹកនាំឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមជាមួយថ្នាក់ដឹកនាំមកពីអន្តរក្រសួងមួយចំនួនទៀត។

យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបស់ប្រទេសនីមួយៗដែលរៀបចំឡើងដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សដោយប្រទេសដទៃទៀតរៀងរាល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។ ការពិនិត្យនេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជានិងការពារសិទ្ធិមនុស្សជាសកលតាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់ និងការពារសិល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធ ន្ធនឹងសិងសិទ្ធិមនុស្ស។

ពោលគឺយន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬ ការវាយប្រហារគ្នាលើបញ្ហាសិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមកស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងនាមជាសមាជិកអង្គជាតិ ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម នឹងប្រកបដោយអត្ថន័យក្នុងយន្តការនេះ ក៏ដូចជាយន្តការការសហប្រជាជាតិសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។

នៅក្នុងការពិនិត្យរបាយការណ៍ជុំទី៤នេះ គណៈប្រតិភូកម្ពុជា បានបង្ហាញនូវសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តអនុសាសន៍ចំនួន១៧៣ ដែលបានទទួលយកកាលពីជុំទី៣ព្រមទាំងធ្វើបច្ចុប្បន្នភាព នឹងបង្ហាញនូវវឌ្ឍនភាពថ្មីៗជាច្រើនទៀតលើវិស័យផ្សេងៗ។
ដោយគិរីដងរែក