30 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ

- Advertisement -spot_img

អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរីបរួមគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូ វណ្ណធិនអភិបាលនៃគណៈអភិបាលស្រុកតាវែងបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយមន្ត្រីឧទ្យានុរក្ស និង បានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ ដែលទើបទទួលបានពីក្រសួងបរិស្ថាន ដើម្បីណែនាំឱ្យអាជ្ញាធរនឹងសមតិកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានល្អប្រសើរ។សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ចំនួន ១៣២ផ្ទាំង ជូនរដ្ឋបាលខេត្តចំនួន២១ និងរដ្ឋបាលស្រុក ក្រុងចំនួន១១១ ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃ រដ្ឋសភា នឹងអនុលោមតាម ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការប្រគល់ជូនផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលមានក្រសួងបរិស្ថាន ជាអ្នកតាក់តែងគោលនយោបាយ និងគាំទ្រការជំរុញប្រសិទ្ធភាពអនុវត្តច្បាប់ពីថ្នាក់ក្រោមជាតិ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img