32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

លោក សុី ជីងពីង និងលោកម៉ាក្រុង កំពុងជំរុញឱ្យ “ដំណោះស្រាយនយោបាយ” នៃបញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់

- Advertisement -spot_img

ប៉េកាំង៖ ប្រធានាធិបតីចិនលោក Xi Jinping និងសមភាគីបារាំងលោក Emmanuel Macron បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃអង្គារ។

មេដឹកនាំក៏បានអំពាវនាវឱ្យមាន “ការអនុវត្តជាក់ស្តែង” នៃដំណោះស្រាយរដ្ឋពីរនៅអ៊ីស្រាអែល និង “ថ្កោលទោស” គោលនយោបាយរបស់អ៊ីស្រាអែលក្នុងការកសាងការតាំងទីលំនៅនៅតំបន់ West Bank ។

លោកXiកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបារាំងដែលជាផ្នែកនៃដំណើរលើកដំបូងរបស់លោកក្នុងរយៈពេលប្រាំឆ្នាំទៅកាន់អឺរ៉ុប ជាកន្លែងដែលលោកត្រូវបានមេដឹកនាំអឺរ៉ុបដាក់សម្ពាធលើភាពតានតឹងពាណិជ្ជកម្ម និងអ៊ុយក្រែន។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img