29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

គណៈប្រតិភូរុស្ស៊ី បានទៅធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងចារកម្ម

- Advertisement -spot_img

ប្រតិភូនៃការិយាល័យចារកម្មរបស់រុស្ស៊ីបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង កូរ៉េប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា គណៈ ខាងជើង ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ខែមីនាហើយបានពិភាក្សា អំពីការជំរុញកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការធ្វើចារកម្ម។ KCNA បានឱ្យដឹងថា នាយកការិយាល័យលោក Sergei E Naryshkin និងរដ្ឋមន្ត្រីសន្តិសុខជាតិកូរ៉េខាងជើងលោក Ri Chang Daeបានពន្យល់គ្នាទៅវិញទៅមក អំពីស្ថានភាពអន្តរជាតិ និងតំបន់ ទាក់ទងនឹងឧបទ្វីបកូរ៉េ និងរុស្ស៊ី។ ភាគីទាំងពីរបានពិភាក្សា អំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីដោះស្រាយជាមួយការធ្វើចារកម្ម និងផែនការដែលកំពុងកើនឡើងដោយកងកម្លាំងអរិភាព។

ចំណែកគណៈប្រតិភូកូរ៉េខាងជើងដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាមដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិ នៃគណបក្សពលករកូរ៉េខាងជើង ក៏បានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃអង្គារ ជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាម។ KCNAបានឱ្យដឹងថា អ្នកទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកែលម្អទំនាក់ទំនង។ កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលក្រុងព្យុងយ៉ាង ស្វែងរកការពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីការបិទខ្ទប់ ដោយសារជម្ងឺ COVID-19៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img