25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ស្ថាប័នបោះឆ្នោតថៃស្នើឲ្យតុលាការរំលាយគណបក្ស Move Forward

- Advertisement -spot_img

គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសថៃកាលពីថ្ងៃទី១២ ខែមីនា បាននិយាយថាខ្លួននឹងស្នើឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward ជុំវិញការព្រួយបារម្ភថា យុទ្ធនាការរបស់គណបក្សនេះដើម្បីផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្របានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេស។ ការសម្រេចចិត្តរបស់គណៈកម្មការបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីខែមករាដែលបាននិយាយថា គណបក្ស Move Forwardដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញជាមួយផែនការក្នុងការផ្លាស់ប្តូរច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ។សេចក្តីសម្រេចរបស់តុលាការបានរកឃើញថា សេចក្តីស្នើវិសោធនកម្មមាត្រា112 នៃក្រមព្រហ្មទណ្ឌរបស់គណបក្សនេះគឺជាការប៉ុនប៉ងដើម្បីបំផ្លាញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “មានភស្តុតាងដែលថា គណបក្សនេះបានធ្វើឱ្យខូចប្រព័ន្ធប្រមុខ”។



គណៈកម្មការរៀបចំការបោះឆ្នោតប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាបានពិចារណានិងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ធដើម្បីសុំឱ្យតុលាការធម្មនុញ្ញរំលាយគណបក្សនោះចោល។ របៀបវារៈរបស់គណបក្ស Move Forward បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងរាប់លាននាក់ ហើយគណបក្សបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើគណបក្សដែលគាំទ្រដោយយោធា កាលពីឆ្នាំមុន។ ប៉ុន្តែផែនការរបស់ខ្លួន ក្នុងការផ្លាស់ប្តូរច្បាប់ប្រមាថព្រះមហាក្សត្រ បានធ្វើឱ្យសមាជិកសភាអភិរក្សនិយម មានសម្ព័ន្ធភាពជាមួយយោធារាជានិយម បានរារាំងគណបក្សក្នុងការបង្កើតរដ្ឋាភិបាល។



ប្រសិនបើគណបក្សនេះត្រូវបានឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់អ្នកស្នងមរតក និងរាជានុសិទ្ធិ។ របបរាជានិយមរបស់ប្រទេសថៃត្រូវបានតម្កល់នៅក្នុងរំលាយ មេដឹកនាំរបស់ខ្លួនអាចនឹងត្រូវហាមប្រទេសថៃ ផ្តន្ទាទោសដាក់ពន្ធនាគារ រហូត ដល់ 15 ឆ្នាំ ចំពោះការប្រមាថ ឬ បរិហារកេរ្តិ៍ ប្រឆាំងនឹងព្រះមហាក្សត្រ ព្រះមហាក្សត្រីរដ្ឋធម្មនុញ្ញ ក្នុងឋានៈជាទីគោរពបូជា ហើយអ្នករាជានិយមជាច្រើន បានមើលឃើញថាច្បាប់ប្រមាថព្រះមហាក្សត្រថាជាច្បាប់ដ៏ពិសិដ្ឋ។

សកម្មជនសិទ្ធិមនុស្ស និយាយថាច្បាប់នេះ ត្រូវបានអ្នកនយោបាយអភិរក្សនិយមប្រើប្រាស់ ដើម្បីលាបពណ៌អ្នកប្រឆាំងសេរី និងរារាំងកំណែទម្រង់ស្ថាប័ន។ មនុស្សជាង 260 នាក់ ត្រូវបានកាត់ទោសក្រោមច្បាប់ចាប់តាំងពីឆ្នាំ2020 រួមទាំងបុរសម្នាក់ដែលប្រឈមមុខនឹងការជាប់គុក 50 ឆ្នាំ ចំពោះការបង្ហោះ Facebook ដែលរិះគន់របបរាជានិយម។ Move Forward បានអះអាងថាយុទ្ធនាការរបស់ខ្លួនដើម្បីផ្លាស់ប្តូរមាត្រា ១១២ គឺក្នុងគោលបំណងពង្រឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការពារច្បាប់មិនឱ្យប្រើប្រាស់ខុស។អ្នកនាំពាក្យរបស់ Move Forward លោក Parit Wacharasindhu បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា យើងមិនមានចេតនាផ្ដួលរំលំប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រ ជា ប្រមុខរដ្ឋនោះទេ។ យើងនឹងបង្ហាញភាពគ្មានកំហុសរបស់យើង នៅតុលាការធម្មនុញ្ញ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img