25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អាមេរិកប្រកាសជំនួយបន្ទាន់ដល់អ៊ុយក្រែន ខណៈប៉ូឡូញព្រមានពីការគំរាមកំហែងរបស់រុស្ស៊ី

- Advertisement -spot_img

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសជាបន្ទាន់នូវការដឹកជញ្ជូនជំនួយយោធា 300 លានដុល្លារសម្រាប់អ៊ុយក្រែន កាលពីថ្ងៃទី12 ខែមីនា ខណៈមេដឹកនាំប្រទេសប៉ូឡូញ ដែលធ្វើទស្សនកិច្ចនៅសេតវិមាន បានព្រមានពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី។ សភាអាមេរិករយៈពេលជាច្រើនខែ បានរារាំងកញ្ចប់ជំនួយដ៏ធំ សម្រាប់ការប្រយុទ្ធដ៏អស់សង្ឃឹមរបស់ទីក្រុង Kyiv ដោយប្រើប្រាក់ដែលមន្ទីរបញ្ចកោណបានសន្សំលើការទិញថ្មីៗ។

ការប្រកាសនេះបានធ្វើឡើង នៅពេលលោកBiden កំពុងរៀបចំទទួលប្រធានាធិបតីប៉ូឡូញ Andrzej Duda និងនាយករដ្ឋមន្ត្រី Donald Tusk ដែលបានព្រមានថាការឈ្លានពានរបស់រុស្ស៊ីនឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែនឡើយ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាន ប្រាប់អ្នកយកព័ត៌មានថា កញ្ចប់ជំនួយមានគ្រាប់រំសេវ និងកាំភ្លើង រួមបញ្ចូលប្រព័ន្ធរ៉ុក្អែតHIMARS រយៈចម្ងាយឆ្ងាយដែលផលិតដោយអាមេរិក អាវុធប្រឆាំងយន្តហោះ និង រថក្រោះ គ្រាប់កាំភ្លើងធំ និងគ្រាប់រំសេវអាវុធធុនតូច។ មន្ត្រីការពារជាតិជាន់ខ្ពស់មិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា “វាគឺជាកញ្ចប់ជំនួយតូចមួយដើម្បីផ្តល់ឱ្យអ៊ុយក្រែន ក្នុងរយៈពេលខ្លី”។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបាននឹងកំពុងផ្អាកសំណើរបស់លោក Biden សម្រាប់កញ្ចប់ជំនួយ 60 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយគូប្រជែងលោកDonald Trump បានជំរុញឱ្យពួកគេមិនផ្ដល់ឱ្យគាត់នូវជ័យជម្នះ ផ្នែកនីតិបញ្ញត្តិ ក្នុងឆ្នាំបោះឆ្នោត។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសបានជូនដំណឹងដល់សភាថា ខ្លួន កំពុងអនុម័តលក់មីស៊ីលជិត ៣,៥ពាន់លានដុល្លារ ទៅឲ្យប៉ូឡូញ រួមមាន កាំជ្រួចពីអាកាសទៅដីប្រភេទ AGM-158B-2 ចំនួន ៨២១ដើម និងប្រភេទ AIM-120C-8 ចំនួន ៧៤៥ ដើម។ ទីក្រុងមូស្គូកំពុងឆ្ពោះទៅមុខជាមួយការវាយលុក នៅភាគខាងកើតអ៊ុយក្រែន ដែលខ្លួនទទួលបានផលចំណេញជាបន្តបន្ទាប់នាពេលថ្មីៗនេះ ខណៈសង្គ្រាមបានឈានចូលដល់ឆ្នាំទីបី។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល បាននិយាយកាលពីថ្ងៃអង្គារ អំពីតម្លៃនៃភាពអសកម្ម។នាយក CIA លោក William Burns បាន ប្រាប់សភាថា “អ៊ុយក្រែនមិនអស់ភាពក្លាហានទេ ហើយពួកគេកំពុងអស់គ្រាប់រំសេវ។ សង្គ្រាមនេះបានបង្កឱ្យមានការភ័យខ្លាចនៅប្រទេសប៉ូឡូញ និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតផ្សេងទៀត ដែលពីមុនស្ថិតនៅក្រោមស្បែកជើងកែវែងសហភាពសូវៀត ដែលថា រុស្ស៊ីឈ្លានពានអាចវាយប្រហារប្រទេសណាតូបន្ទាប់ ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន។ លោក Biden បាន ព្រមាន នៅពេលចាប់ផ្ដើមកិច្ចប្រជុំជាមួយលោក Duda របស់ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារថា “យើងត្រូវតែធ្វើសកម្មភាពជាមុន កុំឲ្យយឺតពេល។

រុស្ស៊ីនឹងមិនឈប់នៅត្រឹមអ៊ុយក្រែនទេ។ពូទីននឹងបន្តទៅមុខដោយធ្វើឱ្យអឺរ៉ុប អាមេរិក និងពិភពលោកសេរីទាំងមូលប្រឈមនឹងហានិភ័យ” ។ មុន ពេលទៅកាន់ទីក្រុងវ៉ាស៊ីនតោនលោកDuda បាននិយាយថា សមាជិកណាគូគួរតែបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ 3% នៃផលិតផលក្នុងស្រុកសរុបដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី នៅ អ៊ុយក្រែន។ NATO ត្រូវតែផ្តល់ការឆ្លើយតបយ៉ាងច្បាស់លាស់ និងក្លាហានចំពោះការឈ្លានពានរបស់រុស្ស៊ី។ សម្ព័ន្ធការពារលោកខាងលិចបច្ចុប្បន្ន មានគោលដៅចំណាយលើវិស័យការពារជាតិ 2%នៃផលិតផលក្នុងស្រុកសរុប ទោះបីជាប៉ូឡូញចំណាយប្រហែល 4% ហើយអាមេរិកចំណាយ 3,5% ក៏ដោយ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img