25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Macron ពន្យារពេលធ្វើដំណើរទៅកាន់អ៊ុយក្រែន

- Advertisement -spot_img

ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃទី10 ខែមីនាថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែនគួរតែធ្វើឡើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ជាលើកទី៣ហើយដែលការធ្វើដំណើរទៅកាន់ប្រទេសនេះត្រូវបានពន្យារពេល ចាប់តាំងពីខែកុម្ភៈ។

លោក Macron បាននិយាយដំបូងថា លោកគ្រោងនឹងទៅនៅខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy ។នៅទីបំផុតលោក Zelenskiyបានមកទីក្រុងប៉ារីស ដើម្បីបញ្ចប់កិច្ចព្រមព្រៀង។ ក្រុមអ្នកការទូត បាននិយាយថាកាលបរិច្ឆេទទីពីរត្រូវបានគ្រោងទុកនៅដើមខែមីនា មុនពេលត្រូវបានរុញត្រឡប់ទៅ ចុងសប្ដាហ៍នេះ។ ប្រធានាធិបតីបារាំងបាននិយាយ បន្ទាប់ពីមេដឹកនាំទាំងពីរ បាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យថា”ប្រមុខរដ្ឋទាំងពីរបានយល់ព្រម រក្សាទំនាក់ទំនងជិតស្និទ្ធ ជាពិសេសទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅកាន់អ៊ុយក្រែន នៅក្នុងសប្តាហ៍ខាងមុខនេះ”។លោក Macron ក៏មានគម្រោងត្រូវទៅមើល Odesa ដែរ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលោក Macron បានប្រកាន់ជំហរតឹងរ៉ឹងលើរុស្ស៊ី ដោយចោទប្រកាន់ថា រុស្ស៊ីកាន់តែឈ្លានពានចំពោះបារាំង និងអឺរ៉ុប ហើយប្ដេជ្ញាថា ទីក្រុងម៉ូស្គូត្រូវតែចាញ់។ លោកបានអំពាវនាវឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ធ្វើការជាបន្ទាន់បន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន និង ប្រឈមមុខនឹងប្រតិកម្មតបតពីសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បន្ទាប់ពីលោកបាននិយាយថា គំនិតនៃការបញ្ជូនកងទ័ពលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនគួរត្រូវបានដកចេញទេ។ ប្រភពការទូតពីរ បាននិយាយថា ប្រធានាធិបតីបារាំងកំពុងពិចារណាថាតើត្រូវពង្រីកការធ្វើដំណើរទៅកាន់អ៊ុយក្រែនដើម្បីរួមបញ្ចូលប្រមុខរដ្ឋលោកខាងលិចផ្សេងទៀត ទៅជាមួយលោក Macron ជា ជាងការធ្វើដំណើរទ្វេភាគី ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការឯកភាព ក្នុង ចំណោមសម្ព័ន្ធមិត្ត និងសាមគ្គីភាពជាមួយអ៊ុយក្រែន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img