សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជម្រាបពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ថា រាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចទី៥ ការកែទម្រង់ និងពង្រីកវិស័យយុត្តិធម៌ក្នុងនោះយើងបានបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយ ព្រោះឥលូវប្រព័ន្ធតុលាការយើងកកស្ទះច្រើនណាស់។ “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ដែលដាក់មកឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ»។ យន្តការដោះស្រាយវិវាទតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធ រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។
ដោយគិរីដងរែក