សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់ដែលបានអញ្ជើញមកទទួលស្វាគមន៍ និងគាំទ្រដល់សម្តេចធិបតី និងគណៈប្រតិភូចាប់តាំងពីម្សិលមិញ រហូតមកក្នុងជំនួបនៅរសៀលថ្ងៃទី៣ ខែមីនានេះ ជិត ២ ពាន់នាក់ថែមទៀត ដែលនេះបានបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរ។ក្នុងឱកាសជំនួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហគមន៍អូស្ត្រាលី និងនិងនូវែលហ្សេឡង់នេះ សម្តេច ធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការជួបជុំគ្នាជាមួយបងប្អូខ្មែរ រស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់នៅថ្ងៃនេះគឺបានបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរការរួបរួមគ្នារវាងខ្មែរតែមួយ និងបង្ហាញពីកត្តាសុខសន្តិភាពរបស់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្តីមន្ត្រី កើតសំរសើរដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលបានមកគាំទ្រស្វាគមន៍សម្តេចធិបតី និងគណៈប្រតិភូ ដែលរក្សាបាននូវភាពចាស់ទុំការយល់ដឹងនៃសិទ្ធិសេរីភាពជាពលរដ្ឋខ្មែរ មិនប្រើប្រាស់សកម្មភាព ឬពាក្យសម្តីមិនសមរម្យឡើយ។




ដោយគិរីដងរែក