អាជ្ញាធរបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ 4 នាក់ និងរងរបួស 6 នាក់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ រដ្ឋបាលយោធាក្នុងតំបន់បាននិយាយថា នៅតំបន់ភាគឦសាននៃទីក្រុង Sumy ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់កាលពីថ្ងៃចន្ទ។ យោងតាមរដ្ឋបាលបានឱ្យដឹងថា យោធារុស្ស៊ីបានប្រើប្រាស់គ្រាប់បែករអិល ហើយការផ្ទុះចំនួនបួនត្រូវបានរាយការណ៍។ នៅតំបន់ Kherson ភាគខាងត្បូង ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមរដ្ឋបាលយោធាក្នុងតំបន់។
យោងតាមមេយោធាក្នុងតំបន់ លោក Oleksandr Prokudin បាននិយាយថា ការបាញ់ផ្លោងរបស់រុស្សីបានបំផ្លាញតំបន់លំនៅដ្ឋាន រួមទាំងអគារពហុជាន់ចំនួនបី និងផ្ទះឯកជនចំនួន 13 ក៏ដូចជាបំពង់បង្ហូរឧស្ម័ន និងរថយន្តនៅក្នុងស្រុក។នៅក្នុងតំបន់Donetskភាគខាងកើតការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមនុស្សយ៉ាងតិចប្រាំនាក់រងរបួសនៅក្នុងទីក្រុងជាច្រើនរួមមាន Kostyantynivka, Kurakhove, Zakitne, Maksymilianivka និង Chasiv Yar នេះបើយោងតាមលោក Vadym Filashkin ប្រធានរដ្ឋបាលយោធាក្នុងតំបន់។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




