25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ភាពអត់ឃ្លានបានគ្របដណ្តប់តំបន់ហ្គាហ្សាទាំងមូល ខណៈកិច្ចចរចាបទឈប់បាញ់កំពុងបន្តនៅទីក្រុងគែរ

- Advertisement -spot_img

ការប្រយុទ្ធគ្នាយ៉ាងកក្រើក បានឡោមព័ទ្ធតំបន់ហ្គាហ្សាកាលពីថ្ងៃទី21 ខែកុម្ភៈ ខណៈ ទីភ្នាក់ងារជំនួយបានព្រមានអំពីគ្រោះទុរិក្សនិងការចរចាថ្មីត្រូវបានធ្វើឡើងនៅទីក្រុងគែរឆ្ពោះទៅរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេតវិមានបានបញ្ជូនបេសកជនលោក Brett McGurk សម្រាប់កិច្ចពិភាក្សាជាថ្មី ដែលពាក់ព័ន្ធនឹងអ្នកសម្រុះសម្រួល និងក្រុមហាម៉ាស់មួយថ្ងៃបន្ទាប់ពីសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យមានបទឈប់បាញ់ដែលត្រូវបានរារាំង ដោយអាមេរិក។ការព្រួយបារម្ភជាសកលបានរីករាលដាលជុំវិញចំនួនជនស៊ីវិលស្លាប់មានចំនួនខ្ពស់ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមដែលបង្កឡើង ដោយការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី7 ខែតុលា ប្រឆាំងអ៊ីស្រាអែល។

ការប្រយុទ្ធគ្នា និងភាពវឹកវរជាថ្មីម្តងទៀត បានបញ្ឈប់ការផ្តល់ជំនួយសម្រាប់ជនស៊ីវិលដែលអស់សង្ឃឹមនៅហ្គាហ្សាដែល UN បានព្រមានថា ប្រជាជនចំនួន2.4 លាននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លានហើយអាចប្រឈមនឹងការផ្ទុះ នៃការស្លាប់របស់កុមារ។ កម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា ខ្លួនត្រូវបានបង្ខំឱ្យបញ្ឈប់ការផ្តល់ជំនួយ នៅភាគខាងជើងហ្គាហ្សា ដោយសារភាពចលាចលនិងអំពើហិង្សាទាំងស្រុង បន្ទាប់ពីក្បួនរថយន្តដឹកទំនិញ បានជួបប្រទះនឹងការបាញ់ប្រហារ ហើយត្រូវបានក្រុមចោរប្លន់។ ការវាយប្រហាររបស់ស៊ីស្រាអែលបន្ថែមទៀតបានបន្តវាយលុកតំបន់ហ្គាហ្សា ដោយមានមនុស្សចំនួន 118 នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប 29,313 នាក់។

ការវាយប្រហារតាមអាកាស បានបន្តរហូតដល់ល្ងាចថ្ងៃពុធនេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP។ ក្រុមជំនួយព្រមានថា ការវាយលុកលើដីអាចប្រែក្លាយ Rafah ទៅជា”ទីបញ្ចុះសព” ហើយក្រុងវ៉ាស៊ីនតោនបាននិយាយថា ជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅដំបូងត្រូវតែផ្លាស់ប្តូរចេញពីផ្លូវ នៃគ្រោះថ្នាក់។ ប្រជាជនប៉ាឡេស្ទីននៅទីក្រុងRafah កំពុងជីកផ្នូរថ្មីនៅក្នុងវាលខ្សាច់កាលពីថ្ងៃពុធ។ អ៊ីស្រាអែលបាននិយាយថាខ្លួនបានអនុញ្ញាតឲ្យរថយន្តមនុស្សធម៌ 98គ្រឿងកាលពីថ្ងៃអង្គារខណៈក្រុមអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន 80 បានព្រមានថា ជំនួយដែលត្រូវការច្រើនកំពុងប្រឈមមុខនឹងការពន្យារពេលយូរ និងការបដិសេធមិនឲ្យចូលដោយអធិការកិច្ច របស់អ៊ីស្រាអែល។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទទូចថា កងទ័ពនឹងបន្តប្រយុទ្ធរហូតដល់បំផ្លាញក្រុម Hamas និងដោះលែងចំណាប់ខ្មាំង130នាក់ដែលនៅសល់ហើយដែលប្រហែល 30 នាក់ត្រូវបានគេជឿថា បានស្លាប់៕

ប្រភព France 24 ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img