23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោក Prabowo ទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោតឥណ្ឌូនេស៊ី ផ្អែកលើការរាប់មិនទាន់ផ្លូវការ

- Advertisement -spot_img

លោក Prabowo Subianto កំពុងស្ថិតនៅ លើផ្លូវ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី ឥណ្ឌូនេស៊ី ដោយលទ្ធផលរាប់រហ័ស បង្ហាញ ថា រដ្ឋមន្ត្រីការពារជាតិមានសំឡេងនាំមុខគ លើគូប្រជែង ២នាក់របស់គាត់ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ ទទួលបានសំឡេងភាគច្រើន។ហើយទំនងជាលោកPrabowo បាននិយាយកាលពីល្ងាចថ្ងៃពុធ អំឡុងពេលសុន្ទរកថាមួយ នៅចំពោះមុខអ្នក គាំទ្រដ៏ច្រើនកុះករ នៅឯមជ្ឈមណ្ឌលកីឡាIstora Senayan ក្នុងទីក្រុងហ្សាកាតាខាង ត្បូងថា យើងសូមអរគុណចំពោះលទ្ធផលន ការរាប់យ៉ាងឆាប់រហ័ស ជ័យជម្នះនេះត្រូវត ជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ យើងត្រូវរង់ចាំលទ្ធផលផ្លូវការពីគណៈ កម្មការរៀបចំការបោះឆ្នោត។

គិតត្រឹមម៉ោង៨យប់ ម៉ោងនៅទីក្រុងហ្សាកាតា ការរាប់ រហ័សនៅលើសន្លឹកឆ្នោត ប្រហែល 90% ដែលបានរាប់នៅការិយាល័យបោះឆ្នោតគំរូបង្ហាញថា លោក Prabowo ឈ្នះ 57% ទៅ 59% នៃសន្លឹកឆ្នោតសរុប។ ពួកគេចង្អុលទៅ អតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan ធានាបានពី 24% ទៅ 26%និងអតីតអភិបាលខេត្តCentral Javaលោក Ganjar Pranowo តាមពីក្រោយពី 16% ទៅ 17% ។ ដើម្បីឈ្នះបេក្ខជនត្រូវ ទទួលបានសំឡេងភាគច្រើន នៃសន្លឹកឆ្នោត សរុប និងច្រើនជាង 20% យ៉ាងហោចណាស់ពាក់កណ្តាលនៃ 38ខេត្ត។ ប្រសិនបើគ្មាននរណាម្នាក់ឈានដល់កម្រិតទាំងនេះទេការប្រកួត រវាងអ្នកឈ្នះកំពូលទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី26 ខែមិថុនា។ គណៈកម្មាធិការរៀបចំការបោះឆ្នោតទូទៅ (KPU) មានរយៈពេលរហូតដល់ថ្ងៃទី20 ខែមីនា ដើម្បីប្រកាស ចំនួនសរុបចុងក្រោយ។ លោក Anies បាន ជំរុញឱ្យអ្នកសារព័ត៌មាន រង់ចាំលទ្ធផលផ្លូវ ការពី KPU មុននឹងធ្វើការសន្និដ្ឋានលទ្ធផល។ លោក Prabowo ប្រសិនបើគាត់ឈ្នះនឹងបន្ត តំណែងលោក Joko “Jokowi” Widodo ដែលមិនបានឈរឈ្មោះលើកនេះ ខណៈរដ្ឋធម្មនុញ្ញហាមប្រាមអាណត្តិទីបី។

លោកPrabowo ត្រូវបានដកចេញពីតំណែងជាឧត្តមសេនីយឯកកងទ័ព និងជាមេបញ្ជាការបម្រុងយុទ្ធសាស្ត្ររបស់កងទ័ព ដោយសារតួនាទីដែលត្រូវបានចោទប្រកាន់គាត់ ក្នុងការចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។គាត់បានបង្កើតគណបក្សផ្ទាល់ខ្លួនគឺ Gerinndraឬចលនាឥណ្ឌូណេស៊ីដ៏អស្ចារ្យក្នុងឆ្នាំ 2008 ។លោក Prab owo បានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ2014 និងឆ្នាំ 2019ដោយចាញ់ទាំង ពីរលើក ចាញ់លោកJokowi ។ នៅក្នុងការជំរុញទី សម្រាប់តំណែងកំពូល លោក Prabowo បានអំពាវនាវឱ្យមានការបន្ត ជាមួយគោលនយោបាយរបស់លោក Jokowi ដែលមានប្រជាប្រិយភាពខ្ពស់ ដើម្បីអំពាវនាវដល់អ្នកបោះឆ្នោត។ក្នុងនោះ រួមបញ្ចូលទាំងផែនការខ្ពស់ក្នុងការ ផ្លាស់ប្ដូររដ្ឋធានីរបស់ប្រទេសពីទីក្រុងហ្សាការតា ទៅទីក្រុង Nusantara ហើយនៅក្នុង ការផ្លាស់ប្ដូរដ៏សំខាន់មួយ លោក Prabowo បានដាក់ឈោ្មះលោក Gibran Rakabuming កូនប្រុសច្បងរបស់លោក Jokowi ជាមិត្តរួម ដំណែងរបស់គាត់។ អំឡុងពេលយុទ្ធនាការ បោះឆ្នោត លោក Prabowo បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីកើនឡើង 8% ជារៀងរាល់ឆ្នាំ ដែលខ្ពស់ជាងប្រហែល 5%ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់ក៏បានសន្យាថា នឹងបង្កើតការងារចំនួន 19 លាន 19 កំឡុង អាណត្តិ – 5 ឆ្នាំរបស់គាត់ ដើម្បីដោះស្រាយ កង្វល់របស់អ្នកបោះឆ្នោតជុំវិញសុវត្ថិភាពការ
ងារ៕

ប្រភព Nikkei ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img