ថ្លែងនាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីបើកសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីចូលរួមលើកស្ទួយ វិស័យស្វាយចន្ទីកម្ពុជា។ អនុសាសន៍ទាំង ៧ចំណុចរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីចូលរួមក លើកស្ទួយវិស័យស្វាយចន្ទីកម្ពុជា រួមមាន៖
- ទី១៖ ក្រសួងពាណិជ្ជកម្ម, ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ក្នុងគោលដៅជំរុញ ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុង ការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ។
- ទី២៖ ក្រសួង- ស្ថាប័ន និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និងចូលរួមអនុវត្តឱ្យបានពេញលេញនូវ «គោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក។
- ទី៣៖ ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និងចូលរួម ព្រឹត្តិការណ៍ធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះឱ្យបានញឹកញាប់។
- ទី៤៖ វិនិយោគិនទាំងក្នុង និងក្រៅ ប្រទេសគួរពិនិត្យលទ្ធភាពវីនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាននឹង កំពុងផ្តោតការយកចិត្តទុកដាក់។
- ទី៥៖ .ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយ និង ពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។
- ទី៦៖ វិស័យឯកជន និង ដៃគូ អភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជ្យរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ ឈ្មោះ និង កិត្យានុភាពស្ទាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ។
ទី៧៖ ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបាន អញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា។



ដោយគិរីដងរែក