32 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ឯឧត្ដម កើត រិទ្ធ៖ ការប្រើប្រាស់ថវិកាការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវធ្វើប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ការប្រើប្រាស់ថវិកាឱ្យចំទិសដៅ ការងារកែទម្រង់យុត្តិធម៌ដែលបានគ្រោងទុក ធ្វើយ៉ាងណាឱ្យចេញសមិទ្ធកម្ម ការងារជាក់ស្ដែង ប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងកិច្ចប្រជុំថ្នាក់ ដឹកនាំក្រសួងយុត្តិធម៌ ដើម្បី ជជែក ពិភាក្សា អំពីការងាររៀបចំផែនការធនធាន មនុស្ស និងផែនការថវិកាក្នុងវិស័យយុត្តិធម៌នៅថ្ងៃទី១កុម្ភៈឆ្នាំ២០២៤នៅទីស្តីការក្រសួងបានណែនាំលើការធ្វើវិចារណកម្ម តាមរយៈការពិនិត្យឡើងវិញលើរចនា សម្ព័ន្ធ មុខងារ តួនាទីរបស់អង្គភាពចំណុះនៅក្នុងវិស័យយុត្តិធម៌ រួមទាំងអង្គភាព រដ្ឋបាលតុលាការរបស់សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ដោយត្រូវវិភាគមុខងារនៃអង្គ ភាពនីមួយៗឱ្យច្បាស់លាស់ ដើម្បីកំណត់នូវតម្រូវការធនធានមនុស្សជាក់ស្តែង និងដាក់ចេញទិសដៅកែទម្រង់ ក្នុងការរៀបចំផែនការធនធានមនុស្ស ផែនការ សកម្មភាព និងកម្មវិធីការងារ សំដៅពង្រឹងសមិទ្ធផលការងារក្នុងវិស័យយុត្តិធម៌។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img