25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជាអធិបតី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស នៅបញ្ជាការដ្ឋាន ការពារអាកាស។

- Advertisement -spot_img

ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីតាំងមូលដ្ឋានកងការពារអាកាស ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៣ នៅឯបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក

ក្នុងពិធីបិទវគ្គនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានលើកឡើងប្រវត្តិខ្លះៗអំពីបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក រហូតដល់មានបើកវគ្គហ្វឹកហ្វឺនទៅដល់នាយទាហានទាំងអស់ចំនួន៥៦វគ្គ សិក្ខាកាមសរុបចំនួន៥,២១៩នាក់ ក្នុងនោះដែរកីឡាដើម្បីសុខភាព សរុបមេដាយរួមទទួលបានតាំងពីបង្កើតក្លឹប គឺ ចំនួន៥៨គ្រឿង ក្នុងនោះមាន មេដាយមាស ២០គ្រឿង មេដាយប្រាក់ ២១គ្រឿង និងសំរិទ្ធ ១៧គ្រឿង)និងសកម្មភាពផ្សេងៗដែលរៀបរាប់សឹងមិនអស់រហូតដល់ទទួលស្គាល់យ៉ាងច្បាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ហុង បានមានប្រសាសន៍ក្នុងពិធីបិទវគ្គនេះថា វគ្គបានបញ្ចប់នាពេលនេះពិតបានបង្កើននូវការចំណេះ ដឹង ចំណេះធ្វើ និងពង្រឹងសមត្តភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារ- អាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីក ចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ. និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ដាប័នជំនាញ ពាក់ព័ន្ធ បានសំហកា ធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដឹកនាំនិងបញ្ជាផ្ទាល់ ខ្លី ខ្លឹម ខ្លាំង ច្បាស់។

ឧត្ដមសេនីយ៍ឯក ហេង ហុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពី គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឲ្យ វគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ។

ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងមុននិងក្រោយទាំងអស់ ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ។ ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម ។

ជាចុងក្រោយនេះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានខិតខំគៀងគងសប្បុរសជន ជាពិសេស អរគុណទៅលោក អគ្គនាយក ធីអិនអឹម ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា ដែលបានឧបត្ថម្ភ ប្រូវីដា ទឹកស្រ្ពីងបូកគោ
ចំនួន៩៩កេសធំ និងសប្បុរជនផ្សេងៗដែលបានអញ្ជើញមកចូលពិធីបិទវគ្គនេះនឹងចូលរួមពិធីទទួលទានអាហារសាមគ្គឺដោយក្តីសប្បាយរីករាយក្រោមដំបូលតែមួយ ។
១. អរគុណសន្តិភាព !
២. អរគុណនយោបាយ ឈ្នះ ឈ្នះ !
៣. ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img