29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មាននៃសារព័ត៌មានគិរីដងរែកសម្រាប់(ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

ព័ត៌មានទី០១
-(VOAថ្ងៃទី១០ខែមករា) មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣ រូប បានប្រាប់ចៅក្រម តុលាការខេត្តរតនគិរីថា ពួកគេមិនមានចេតនា ឬក៏ប្រព្រឹត្តសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់«រួម គំនិតក្បត់» និង«ញុះញង់»ឡើយ ។ លោកយល់ថា ការឃាត់ខ្លួន និងបទចោទប្រកាន់មកលើរូបលោកមានភាព« អយុត្តិធម៌ជាខ្លាំង» ហើយលោក និងក្រុមការងារផ្ទាល់ប្រាប់តុលាការថា សមាគមលោកមិនមានគោលបំណង ឬ ប្រព្រឹត្តសកម្មភាពណាមួយក្នុងការផ្ដួលរំលំ ឬប្រឆាំងនឹងរដ្ឋាភិបាលឡើយ ។

ព័ត៌មានទី០២
-(RFIថ្ងៃទី១០ខែមករា)អ្នកសំអាត អ្នកលក់ដូរ និងពលរដ្ឋមួយចំនួន បង្ហាញការគាំទ្រក្រោយសាលារាជធានី ភ្នំពេញព្រមានចាត់វិធានការច្បាប់ចំពោះអ្នកទាំងឡាយណាដែលទុកដាក់សំរាមពុំបានត្រឹមត្រូវ ។ អ្នកសំអាតដែលជា ក្រុមងាយរងគ្រោះពីការវេចខ្ចប់សំរាមមិនត្រឹមត្រូវបានទទូចឲ្យអ្នកប្រើប្រាស់គិតលើចំណុចនេះឡើងវិញ ។ ការទទូច របស់អ្នកសំអាត គឺសុំឲ្យអ្នកប្រើប្រាស់ញែកសំរាមរវាងអំបែងនិងកាកសំណល់ទូទៅជាការស្រេច ។ លោក គុជ កំសត់ ដែលតែងតែរើសនិងប្រមូលសំរាមនៅម្ដុំមុខវាំងអះអាងពីការរងរបួសញឹកញាប់ពីការវេចខ្ចប់សំរាមពុំបានត្រឹមត្រូវ ។

ព័ត៌មានទី០៣
-(RFAថ្ងៃទី១០ខែមករា)អ្នកឃ្លាំមើលព្រួយបារម្ភថា កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត អាច នាំឱ្យកម្ពុជាមានជោគវាសនាមិនល្អនាថ្ងៃអនាគត ដោយសារតែមិនអាចរក្សាបានជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ និងស្តារប្រជាធិបតេយ្យឱ្យបានល្អប្រសើរឡើងវិញ ។ ជុំវិញរឿងនេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីទៀត កាលពីថ្ងៃទី៧ មករាថា កម្ពុជាមានប្រជាធិបតេយ្យពេញលេញ និងតែងតែប្រកាន់ជំហរ នយោបាយឯករាជ្យ និងអព្យាក្រឹត្យ បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហម ។

ព័ត៌មានទី០៤

-(RFAថ្ងៃទី១០ខែមករា)អ្នកជំនាញកសិកម្មលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ អាជ្ញាធរពាក់ ព័ន្ធគួរធ្វើអន្តរាគមន៍បូមទឹកឱ្យកសិករធ្វើស្រែឱ្យបានគ្រប់គ្រាន់ កសិករធ្វើស្រែនៅខេត្តស្វាយរៀងត្អូញត្អែរថា បើ សិនមិនមានទឹកគ្រប់គ្រាន់ ដើម្បីដាំដុះស្រូវប្រាំង នោះគ្រួសាររបស់លោកនឹងប្រឈមជីវភាពកាន់តែលំបាក ។ អ្នក ជំនាញកសិកម្ម ស្នើដល់អាជ្ញាធរ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមថា គួរធ្វើអន្តរាគមន៍បូមទឹកឱ្យកសិករ បានធ្វើស្រែគ្រប់គ្រាន់ ជាជាងប្រកាសមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង ដែលនាំឱ្យប្រជាពលរដ្ឋបាត់បង់ចំណូល ។

ព័ត៌មានទី០៥
-(VOAថ្ងៃទី១០ខែមករា)អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ មករា បានធ្វើដំណើរចាក ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនដើម្បីផលិតកែវភ្នែកសិប្បនិម្មិតនៅទីនោះ ។ លោក ហ៊ុនសែនសរសេរ នៅលើទំព័រហ្វេសហ៊ុក (Facebook) ថា លោកធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែល លោកបានប្រើប្រាស់អស់រយៈពេល៣៤ឆ្នាំមកហើយ ។ លោក ហ៊ុន សែន ក៏បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យ ជប៉ុន ដែលជួយមើលថែទាំភ្នែករបស់លោកកន្លងមក ។



ព័ត៌មានទី០៦
-(RFAថ្ងៃទី១០ខែមករា)ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ស្នើតុលាការ ខេត្តរតនគិរីឱ្យទម្លាក់ចោលបទចោទលើរូប លោកនិងក្រុមការងារ២នាក់ផ្សេងទៀត ខណៈតុលាការនឹងប្រកាសសាល ក្រមសំណុំរឿង អ្នកទាំងបី នៅពាក់កណ្តាលខែនេះ ជុំវិញរឿងនេះ សង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស សង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់លើអ្នកទាំងបីដើម្បីឱ្យពួកគេធ្វើការងារជួយដល់កសិករកម្ពុជា ដោយមានសេរីភាពពេញលេញឡើងវិញ ។ សុធា អាន

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img