29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ក្លិបអ្នកកាសែតកម្ពុជាបានសហការជាមួយក្រសួងអធិការកិច្ចបានរៀបចំ វេទិកាពិភាក្សាលើប្រធានបទ អធិការកិច្ចក្នុងបរិបទកំណែទម្រង់

- Advertisement -spot_img

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធាន បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័នផ្សេងៗ។

ការរៀបចំវេទិការពិភាក្សាខាងលើនេះឡើងគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែ ទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារកំណែទម្រង់បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មានផងដែរ ។

សូមបញ្ជាក់ថា៖ នេះជាលើកទី១ សម្រាប់ ក.អ.ក ដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការ កិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។ (អត្ថបទពី ក្លិបអ្នកកាសែតកម្ពុជា)

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img