29 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

អប់រំ នឹង សេចក្ដីគោរព

- Advertisement -spot_img

យើងត្រូវបង្រៀនបុត្រធីតារបស់យើងឲ្យចេះគោរពនិងផ្ដល់នូវកិត្តិយសជូនយើងដែលជាមាតាបិតា ទោះបីជាយើងដែលជាស្វាមីនិងភរិយាមានការទាស់ទែងនិងឈ្លោះប្រកែកគ្នាក៏ដោយ។

យើងត្រូវគិតថា បុត្រធីតារបស់យើងមិនមានកំហុស និងមិនពាក់ព័ន្ធនឹងជម្លោះរបស់យើងទេ។ យើងត្រូវដោះស្រាយបញ្ហា និង ការយល់ច្រឡំរបស់ស្វាមីភរិយាដោយខ្លួនយើង ហើយយើងត្រូវចេះលាក់បាំង នូវចំណុចអវិជ្ជមាននៃជម្លោះ ដោយមិនត្រូវឲ្យកូនៗដឹងឡើយ។

សូមស្វាមី|ភរិយាមេត្តាកុំបង្រៀនកូនៗឲ្យស្អប់ភាគីម្ខាងទៀត ដោយហេតុតែខ្លួនឯងស្អប់ឲ្យសោះ គឺទុកឲ្យកូនៗឈ្វេងយល់ដោយខ្លួនគេ។

សូមមេត្តាព្យាយាមដោះស្រាយបញ្ហាក្នុងស្មារតីមួយ ដែលបង្រៀនកូនៗឲ្យចេះស្រឡាញ់ គោរព និង ជូនកិត្តិយសចំពោះមាតាបិតាវិញ ដោយសារស្មារតីភ្ញាក់រឭក លះបង់ និង មិនអាត្មានិយម ដើម្បីសុខុមាលភាព អនាគតដ៏ត្រចះត្រចង់ និងសុភមង្គលដ៏ថ្លៃថ្លា សម្រាប់បុត្រធីតារបស់យើង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img