31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ទីបំផុត ឥណ្ឌា លែងនៅស្ងៀម ជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

- Advertisement -spot_img

នៅទីបំផុត ប្រទេសឥណ្ឌានិយាយថា ខ្លួនសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសម្លាប់នៅទីក្រុង Bucha និងបានគាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើ “របាយការណ៍ដែលគួរឲ្យព្រួយបារម្ភជាទីបំផុត”។

រូបភាពនៃផ្នូរដ៏ធំៗៗ និងសាកសពជនស៊ីវិល ដែលហាក់ដូចជាត្រូវបានគេសម្លាប់នៅតាមទីសាធារណៈ គឺជារឿងដ៏គួរឲ្យតក់ស្លុតបំផុត ដែលបានផុសចេញពីប្រទេសអ៊ុយក្រែន។

ការថ្កោលទោសរបស់ឥណ្ឌានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី០៥ខែមេសា គឺជាសេចក្តីថ្លែងការណ៍ខ្លាំងក្លាបំផុតរបស់ប្រទេសនេះ ស្តីពីអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។
មកទល់ពេលនេះ ប្រទេសឥណ្ឌាបានបដិសេធ បោះឆ្នោតលើសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ និងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។

គួរបញ្ជាក់ថាឥណ្ឌាមានប្រវត្តិយូរអង្វែងក្នុងការបន្តយុទ្ធសាស្ត្រមិនចូលបក្សសម្ព័ន្ធនៅក្នុងនយោបាយអន្តរជាតិប៉ុន្តែទង្វើ នៃតុល្យភាពការទូតរបស់ខ្លួនកំពុងរងសម្ពាធពីបណ្តា ប្រទេសលោកខាងលិចឲ្យជួយទប់ស្កាត់រុស្ស៊ី៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img