កូរ៉េខាងត្បូងនឹងបាញ់បង្ហោះរ៉ុក្កែតអវកាស Nuri ក្នុងស្រុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះលើកទី 3 នៃគ្រាប់រ៉ុក្កែត Nuri ដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសដំបូងរបស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះកំពុងប្រណាំងជាមួយប្រទេសជិតខាងនៅក្នុងអាស៊ី។
ក្រសួងបានលុបចោលការបាញ់បង្ហោះដែលបានគ្រោងទុកនៅថ្ងៃពុធនៅប៉ុន្មានម៉ោងមុនម៉ោងកំណត់ ដោយលើកឡើងពីបញ្ហាបច្ចេកទេស ដែលក្រុមមន្ត្រីបាននិយាយថាជាកំហុសប្រព័ន្ធគ្រប់គ្រងធុងអេលីយ៉ូមនៅលើបន្ទះបាញ់បង្ហោះ។ ពួកគេបាននិយាយថា បញ្ហានោះ ត្រូវបានដោះស្រាយបន្ទាប់ពីធ្វើការពេញមួយយប់។
លោក Oh Tae-seok អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របានធ្វើសន្និសីទខ្លីមួយថា “វិស្វករបានកែប្រែកម្មវិធីត្រួតពិនិត្យ ហើយទីបំផុតយើងបានបញ្ជាក់តាមរយៈការធ្វើតេស្តម្តងហើយម្តងទៀតថាវាដំណើរការប្រកបដោយស្ថេរភាព” ។
កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណប Nuri ដោយជោគជ័យនៅក្នុងការសាកល្បងលើកទីពីររបស់ខ្លួនកាលពីខែមិថុនាឆ្នាំមុន ដោយដាក់ផ្កាយរណបដែលកំពុងដំណើរការ និងទៅកាន់គន្លងតារាវិថី។
ជាមួយនឹងការប្រណាំងប្រជែងសព្វាវុធដ៏ក្តៅគគុកនៅក្នុងទ្វីបអាស៊ី ការបាញ់បង្ហោះក្នុងលំហអាកាសគឺជាបញ្ហាជាយូរយារណាស់មកហើយ ហើយប្រទេសកូរ៉េខាងជើងកំពុងត្រៀមលក្ខណៈដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានដាក់ចេញនូវមហិច្ឆិតាធ្វើប្រតិបត្តិការនៅទីអវកាស រួមទាំងកំណត់គោលដៅចុះចតយានអវកាសលើឋានព្រះច័ន្ទ នៅឆ្នាំ ២០៣២ និងភពអង្គារនៅឆ្នាំ ២០៤៥។ សម្រាប់តំបន់អាស៊ី ចិន ជប៉ុន និងឥណ្ឌា សុទ្ធតែមានកម្មវិធីអវកាសទំនើបៗ ហើយថ្មីៗនេះកូរ៉េខាងជើង បានឈានជើងចូលជាសមាជិកនៃប្រទេសដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន៕




ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




