23.9 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

តើលោក ប្រាយុទ្ធនឹង ផ្ទេរអំណាចដោយសន្តិវិធីដែលឬទេ?

- Advertisement -spot_img

នាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពីថ្ងៃអង្គារបានសន្យាថានឹងផ្ទេរអំណាចដោយរលូនពីរដ្ឋាភិបាលចាំផ្ទះទៅរដ្ឋាភិបាលថ្មី ដើម្បីពង្រឹងសេដ្ឋកិច្ចនៅក្នុងអំឡុងពេលដំណើរការដ៏ល្អនេះ។ឧត្តមសេនីយ ប្រាយុទ្ធ បាននិយាយថា ៖ប្រទេសរបស់ខ្ញុំកំពុងដើរទៅមុខ យើងត្រូវបន្តធ្វើការដើម្បីថែរក្សាសន្តិភាពអោយប្រជាជនយើង ខណៈខ្ញុំកំពុងតែរង់ចាំរដ្ឋាភិបាលថ្មីចូលមក”។

នាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងការបំភិតបំភ័យដែលធ្វើឲ្យសាធារណជនមានការខកចិត្ត។ លោកបានមាន ប្រសាសន៍ថា៖ “សូមកុំបង្កើតបញ្ហាបន្ថែមទៀតខ្ញុំផ្ទាល់ជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យដែលកំពុងបន្ត ”។

ចំពោះការព្រួយបារម្ភអំពីតម្រូវការក្នុងការបន្តជំរុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងអំឡុងពេលការផ្លាស់ប្តូរពីរដ្ឋាភិបាលចាំផ្ទះទៅរដ្ឋាភិបាលថ្មីនោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា វិធានការគ្រប់គ្រាន់គឺស្ថិតនៅក្នុងកន្លែងសម្រាប់គាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច។

ឧត្តមសេនីយ Prayut ក៏បាននិយាយដែរថា រឿងតែមួយគត់ដែលលោករំពឹងថានឹងឃើញកើតឡើងគឺសន្តិភាពនៅក្នុងប្រទេស ហើយក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញកាតព្វកិច្ចរហូតដល់រដ្ឋាភិបាលថ្មីចូលកាន់ដំណែង។

នៅពេលសួរថាតើគាត់ធ្លាប់បានពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon អំពីអនាគតនយោបាយរបស់ពួកគេដែរឬទេ ឧត្តមសេនីយ៍ Prayut បាននិយាយថា៖ ខ្ញុំមិនបាននិយាយជាមួយឧត្តមសេនីយ៍ Prawit អំពីអ្វីក្រៅពីការទទួលខុសត្រូវដែលនៅសល់របស់ពួកយើងក្នុងនាមជាគណៈរដ្ឋមន្ត្រីចាំផ្ទះនោះទេ។

ប្រភព Bangkok Post ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img