26.4 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

តំបន់ខ្លះនៅកូរ៉េខាងត្បូង ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

- Advertisement -spot_img

មនុស្សជាង១លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិទឹក ខណៈអាងស្តុកទឹកសំខាន់ចំនួនពីរដែលផ្គត់ផ្គង់ខេត្ត Jeolla មានចម្ងាយប្រហែល ៤៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ពេលនេះបានរីងស្ងួត។

តំបន់ដែលធ្លាប់តែមានទេសភាពដ៏ស្រស់បំព្រងមួយនេះ ត្រូវរងការវាយប្រហារដោយគ្រោះរាំងស្ងួតអស់រយៈពេលប្រហែល៤ខែមកហើយ ខណៈកម្រិតទឹកនៃអាងស្តុករបស់វា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានសោះ។

ប្រសិនបើអាកាសធាតុស្ងួតនៅតែបន្ត អ្នកស្រុកប្រហែល១.៤លាននាក់នៃទីក្រុង Gwangju នឹងលែងមានទឹកប្រើប្រាស់មុនខែមិថុនា។ នៅតាមទីប្រជុំជននិងកោះតូចៗ ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយពេលនេះ ពួកគេកំពុងពឹងផ្អែកលើឡានដែលដឹកទឹកយកមកចែក។

ឡានសរុបចំនួន៨គ្រឿង បានដឹកទឹកបីជើងក្នុងមួយថ្ងៃ ពីទំនប់ Jangheung នៅទន្លេ Tamjin ទៅកាន់អាងស្តុកទឹក Chukchi ក្នុងតំបន់ Geumil-do ហើយឡាននីមួយៗ មានដឹកទឹកចំណុះប្រហែល ១៥០០០ លីត្រប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋនៅទីនោះ អាចទទួលបាន ទឹក ត្រឹម តែ ២ ដងប៉ុណ្ណោះ ក្នុង មួយ សប្តាហ៍ ដោយសារតែ ទឹកមានរបប ។

អ្នកស្រុកឈ្មោះ Jung Byung-jin បាននិយាយថា ពេលខ្លះនាងត្រូវតែងូតទឹករួមគ្នាជាមួយអ្នកជិតខាង ដោយសារតែខ្វះទឹក ដូច្នេះនាងព្យាយាមសន្សំសំចៃតាមដែលអាចធ្វើទៅបាន។

នាងបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលនាងជួបវិបត្តិទឹក ហើយនាងបារម្ភថា តើវិបត្តិនេះ នឹងអូសបន្លាយពេលយូរប៉ុនណា។ ពេលនេះ អ្នកទាំងអស់គ្នាកំពុងរង់ចាំភ្លៀងធ្លាក់ ព្រោះមានតែទឹកភ្លៀងប៉ុណ្ណោះ ដែលអាចដោះស្រាយបាន៕

ប្រភព YouTube ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img