ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល២៩ ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ដោយសារកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡាដែល សារព័ត៌មានគិរីដងរែកយើង បានទទួលពីម្សិលមិញបានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៣ ។
ក្រសួងបានបញ្ជាក់ថាដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពនិងគាំទ្រដល់ ព្រឹត្តិការណ៍នេះ ខ្លួនបានណែនាំដល់សាលារៀនសាធារណៈ និងឯកជនទាំងអស់ត្រូវអនុវត្តវិស្សមកាលធំគឺត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
និស្សិតរៀននៅសាកលវិទ្យាល័យភ្នំពេញបង្ហាញចំណាប់អារម្មណ៍ថាការអនុញ្ញាតឱ្យមានការឈប់សម្រាកសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ គឺជារឿងល្អសម្រាប់និស្សិតនឹងសិស្សានុសិស្សបានចូលរួមធ្វើសកម្មភាពជួយការងារសង្គម ទោះបីជាការផលប៉ះពាល់ដល់ការរៀនសូត្របន្តិចក្ដី ។
និស្សិតស្រីរូបនេះបន្តថា ៖ « ការចូលរួមជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺពួកខ្ញុំអាចទទួលបានបទពិសោធការងារក្នុងសង្គមអាចយល់ ដឹងពីមុខងារផ្សេងៗនៃកីឡាស៊ីហ្គេមជាពិសេសការចូលរួមរបស់សិស្សានុសិស្សក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក៏បានលើកមុខមាត់ប្រទេស លើឆាកអន្តរជាតិដែរ » ។
ប្រហែលជាក្រសួងអប់រំ នឹងអនុញ្ញាឱ្យលោកគ្រូអ្នកគ្រូទាំងអស់បង្រៀនសិស្ស តាមអនឡាញដើម្បីបន្តផ្ដល់ចំណេះដល់សិស្ស និងសម្រេច ផែនការនៃកម្មវិធីសិក្សាប្រចាំឆ្នាំរបស់ពួកគេ ។
« ការឈប់សម្រាកយូរថ្ងៃប្រាកដជាប៉ះពាល់ដល់ការសិក្សារបស់សិស្សហើយប៉ុន្តែការគាំទ្រឱ្យមានការបង្រៀនតាមអនឡាញទោះបីជា បច្ចេកទេសបង្រៀនសិស្សតាមអនឡាញរបស់លោកគ្រូអ្នកគ្រូមួយចំនួននៅមានកម្រិតក៏ដោយ » ។
និស្សិតនឹងសិស្សធ្លាប់បានចូលរៀន យឺតដោយសារបញ្ហា កូវីដ – ១៩ ដែលបានពន្យារការសិក្សារបស់សិស្សរួចទៅហើយ ។ ដូច្នេះការអាច នឹងប៉ះទង្គិចដល់ការសិក្សារបស់សិស្សជាមិនខាន ។ ការៀបចំសម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមជាការល្អហើយប៉ុន្តែមិនល្អសម្រាប់ការសិក្សា របស់សិស្ស ដោយសារការឈប់សម្រាកច្រើន »៕




ដោយគិរីដងរែក




