29.8 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់

- Advertisement -spot_img

សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មជុំថ្មីមួយ ដោយមានគោលដៅលើវិស័យប្រេង និងឧស្សាហកម្មគីមីឥន្ធនៈរបស់ប្រទេសអ៉ីរ៉ង់ ខណៈទំនាក់ទំនងការទូតរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅតែបន្តជាប់គាំង។

ទណ្ឌកម្មថ្មីៗខាងលើ ត្រូវបានប្រកាសឡើង តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៊ឺរ៉ង់ បាន និងកំពុងធ្វើការជាមួយគ្នាជុំវិញកិច្ចព្រមព្រៀងដោះដូរ អ្នកទោស។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការនាំចេញថាមពលរបស់អ៉ីរ៉ង់ ហើយនឹងដាក់ទណ្ឌកម្ម លើអ្នកដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មប្រេងឥន្ធនៈ និងឧស្សហកម្មគីមីឥន្ធនៈរបស់អ៉ីរ៉ង់»។

ទណ្ឌកម្មថ្មីនេះត្រូវបានអនុវត្តលើក្រុមហ៊ុនមួយមានមូលដ្ឋាននៅវៀតណាម ក្រុមហ៊ុនចំនួន២ នៅប្រទេសចិន ២នៅក្នុងប្រទេសអ៉ីរ៉ង់ និងមួយផ្សេងទៀតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន ឬលក់ប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៉ីរ៉ង់។ នៅក្រោមទណ្ឌកម្មនេះដែរ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះដែលតម្កល់នៅសហរដ្ឋអាមេរិក នឹងត្រូវ បានបង្កក ហើយហាមឃាត់ក្រុមហ៊ុនដទៃមិនអាចរកស៊ីជាមួយក្រុមហ៊ុនទាំងនោះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានជាប់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨មក ជាពេលដែលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ ដើម្បីដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img