កាលពីថ្ងៃទី 27 ខែកុម្ភៈ ប៉ូលីសហុងកុងបានចោទប្រកាន់លោក Alex Kwong អាយុ 28 ឆ្នាំពីបទឃាតកម្មដ៏សាហាវឃោរឃៅលើអតីតប្រពន្ធរបស់គាត់ រួមជាមួយឪពុករបស់គាត់ Kwong Kau អាយុ 65 ឆ្នាំ និងបងប្រុស Anthony Kwong អាយុ 31 ឆ្នាំ។
ចាប់តាំងពីដើមខែកុម្ភៈមក ក្រុមមន្ត្រីបានអះអាងថា អ្នកទាំងបីបានជួលផ្ទះល្វែងមួយកន្លែងនៅក្បែរមាត់សមុទ្រដ៏ស្រស់ត្រកាលនៃទីក្រុង Lung Mei Tsuen ហើយបានប្រែក្លាយវាទៅជាកន្លែងបំណែកសាកសពរបស់ Abby Choi បានគេរកឃើញលាក់ទុកនៅក្នុងឆ្នាំងស៊ុប។
ស្នងការប៉ូលីស Alan Chung Nga-lun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 25 ខែកុម្ភៈថា “ផ្ទះល្វែងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដោយឃាតករឈាមត្រជាក់” ។
“ឧបករណ៍ដែលប្រើសម្រាប់បំបែកសាកសពមនុស្សត្រូវបានរកឃើញនៅក្នុងផ្ទះល្វែង រួមមានម៉ាស៊ីនកិនសាច់ ច្រវាក់ អាវភ្លៀងវែង ស្រោមដៃ និងម៉ាស…
ម្តាយរបស់ Alex Kwong ឈ្មោះ Jenny Li Sui-heun អាយុ 63 ឆ្នាំក៏ត្រូវបានចោទប្រកាន់ពីបទបំផ្លាញភស្តុតាង។
ជនជាប់ចោទទាំងបួននាក់បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ថាមិនទាន់បានធ្វើការប្តឹងផ្តល់នៅឡើយ ហើយត្រូវបានបដិសេធមិនអោយនៅក្រៅឃុំ៕





ប្រភពប្រែសម្រួលដោយគិរីដងរែក




