33.6 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

កីឡាករបាល់ទាត់រុស្ស៊ី និងអ៊ុយក្រែន វាយតប់គ្នាផ្អើលសណ្ឋាគារ តួកគី បន្ទាប់ពីរញ្ជួយដី

- Advertisement -spot_img

កីឡាករបាល់ទាត់ រុស្ស៊ី និងអ៊ុយក្រែន បានវាយតប់គ្នាបន្ទាប់ពីត្រូវគេ បង្ខំឲ្យស្នក់នៅក្នុងសណ្ឋាគារតែមួយនៅប្រទេសតួកគី។

កីឡាករមកពីក្លិប Shinnik Yaroslavl នៃក្របខ័ណ្ឌលំដាប់ទី២របស់រុស្ស៊ី Shinnik Yaroslavl និងកីឡាករក្លិប FC Minaj នៃក្របខ័ណ្ឌអ៊ុយក្រែន Premier League ត្រូវបានប្រាប់ឲ្យស្នាក់នៅសណ្ឋាគារជាមួយគ្នា ដោយសារតែការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីសប្តាហ៍មុន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, បញ្ហាបានចាប់ផ្តើមនៅពេលកីឡាករក្លិប Minaj និយា យទៅកាន់កីឡាកររុស្ស៊ី បន្ទាប់ពីគាត់ប្រព្រឹត្តអំពើមិនសមរម្យចំពោះបុគ្គលិកសណ្ឋាគារ។

ដោយសារតែកីឡាកររុស្ស៊ីបដិសេធសុំទោស និងថែមទាំងបោះពាក្យសម្តីឈ្លើយទៀតនោះ ការវាយតប់គ្នាក៏បានកើតឡើងតែម្តង។

ក្រោយមកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា កីឡាករក្លិប Shinnik រហូតដល់ទៅ៤នាក់ បានរងរបួសបាក់ឆ្អឹង។ ប៉ុន្តែឆានែល Telegram ឈ្មោះ Baza នៅទីក្រុងមូស្គូ បានចោទប្រកាន់កីឡាករអ៊ុយក្រែនថាជាអ្នកញុះញង់មុន៕

ប្រភព Mail Online ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img