25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ចក្រភពអង់គ្លេស នឹងអនុវត្តគម្រោងពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជា

- Advertisement -spot_img

ប្រទេសកម្ពុជានឹងចាប់ផ្តើមទទួលបានអត្ថប្រយោជន៍នៅក្នុងខែមេសា ពីគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស (DCTS) ដែលជាប្រភេទថ្មីនៃការអនុគ្រោះពន្ធគយ ដែលបានបង្ហាញដោយប្រទេសអឺរ៉ុបក្នុងខែសីហា ឆ្នាំ២០២២។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា DCTS នឹងជំនួសគម្រោងអនុគ្រោះពន្ធទូទៅពីមុន (GSP) ហើយនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា។ កម្ពុជានឹងត្រូវបានចុះបញ្ជីដោយស្វ័យប្រវត្តិជាប្រទេសមួយក្នុងចំណោម ប្រទេសទទួលផល។

កម្ពុជាទទួលបានអត្ថប្រយោជន៍រួចហើយពី GSP របស់ចក្រភពអង់គ្លេស ដែលផ្តល់ការនាំចេញដោយមិនគិតពន្ធ និងច្រកចូលទីផ្សារចក្រភពអង់គ្លេសដោយមិនគិតកូតា។

យោងតាមឯកអគ្គរាជទូត បានឱ្យដឹងថា DCTS នឹងជំនួស និងកែលម្អគម្រោងអនុគ្រោះពាណិជ្ជកម្មពីមុន ដោយវិធីសាស្រ្តថ្មីមួយ ដែលកំពុងត្រូវបានអនុវត្តទាក់ទងនឹងប្រភពដើមនៃទំនិញដែលបាននាំចេញពីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស។

លោក Williams មានប្រសាសន៍ថា ការផ្លាស់ប្តូរដ៏សំខាន់រវាងគម្រោងអនុគ្រោះទាំងពីរគឺអំពីនីតិវិធីនៃប្រភពដើម ដោយលោកពន្យល់ថា គម្រោងពាណិជ្ជកម្មថ្មី នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ទំនិញដែលផលិតដោយផ្នែកនៅក្នុងប្រទេសកម្ពុជា និងផលិតដោយផ្នែកនៅក្នុងប្រទេសមួយផ្សេងទៀតដើម្បីនាំចេញទៅកាន់ចក្រភពអង់គ្លេស។

លោក បានសង្កត់ធ្ងន់ថាទំនិញ ដែលផលិតក្នុងប្រទេសកម្ពុជា ១០០% បានចូលទៅប្រទេសអង់គ្លេសដោយមិនយកពន្ធរួចហើយ។

នៅឆ្នាំ២០២២ ចក្រភពអង់គ្លេសគឺជាគោលដៅចុងក្រោយនៃ ការនាំចេញសរុបរបស់កម្ពុជា ចំនួន ៣.៩៤% នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ភាគច្រើនជាផលិតផលសម្លៀកបំពាក់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសបន្ថែមទៀតតាមរយៈ DCTS ដោយបង្ហាញក្តីសង្ឃឹមចំពោះការកើនឡើងនៃការនាំចេញផលិតផលទាក់ទងនឹងកសិកម្ម ជាពិសេសផលិតផលដែលមានសូចនាករភូមិសាស្ត្រ (GI) ដូចជាម្រេចកំពត ឬស្ករត្នោតជាដើម៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img