ក្រោមស្នាដៃប្រពន្ធ បុរសជាប្តីបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរទេព្យ ក្រោយស្ត្រីជាប្រពន្ធវាយនឹងរនួតគ្រែបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។
ករណីប្រពន្ធវាយសម្លាប់ប្តីនេះ កើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ស្ត្រីជាប្រពន្ធ និងជាជនសង្ស័យមានឈ្មោះ នុត ម៉ៅ អាយុ៥៣ឆ្នាំ បានយកឈើជ្រុងជារនូតគ្រែចាស់ មានដែកគោល វាយប្តីដែលមានឈ្មោះ ឌឿន តារា អាយុ៥៨ឆ្នាំ ជាច្រើនដំបងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលអ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំខ្វាវ បានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនស្ត្រីជាប្រពន្ធបញ្ជូនទៅអធិការដ្ឋានស្រុកសំរោង ដើម្បីសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់ ចំណែកសពទុកឲ្យបងប្អូនកូនក្មួយយកទៅធ្វើបុណ្យតាមប្រពៃណី៕



ដោយគិរីដងរែក




