25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ទន្លេស្ងួត រស់ឡើងវិញក្រោយជួសជុលរួច

- Advertisement -spot_img

ទន្លេស្ងួត ជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរបានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ ៤០០ ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង នៅក្បែរនោះ ខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួច។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ទន្លេស្ងួត មានបណ្តោយប្រវែង ៨០០ម៉ែត្រ និងទទឹងប្រវែង ៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំរាប់សតវស្សរ៍មកហើយ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមថា ដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាទើបបានបញ្ចប់ការស្តារជួសជុលទំនប់ដែលធ្លុះធ្លាយ។ អាជ្ញាធរជាតិអប្សរា បានសាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្រ ទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ ៧៥ ម៉ឺនម៉ែត្រគូប។

ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺអនុវត្តតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផង សម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួច ជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ផ្សេងទៀត តាំងនៅជុំវិញក្រុងអង្គរធំ ក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img