24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

សង្ស័យនគរបាលខេត្តសៀមរាបបានប្រើអំពើហិង្សាទៅលើ កូនក្មេង

- Advertisement -spot_img

ប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានគីរីដងរែកថាបុរសរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស មានឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីនេះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាទៅស្នងការនគរបាលខេត្តសៀមរាប ឲ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ផងដែរ។ ការបញ្ជារបស់អភិបាលខេត្តសៀមរាបធ្វើឡើង ក្រោយពីមានបណ្ដាញសង្គមហ្វេសប៊ុកបានផុសនិងចែករំលែកតៗគ្នា ហើយធ្វើការរិះគន់យ៉ាងខ្លាំងចំពោះនគរបាលខាងលើនេះដែលអាចប្រើហិង្សាទៅលើក្មេង។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់ សារព័ត៌មានគីរីដងរែកនៅល្ងាចថ្ងៃទី ២២ ខែមីនា ល្ងាចមិញ ថា ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាញសង្គម facebook មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថាបុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះ បានប្រើអំពើហិង្សាទៅលើក្មេងបណ្ដាលឱ្យរងរបួស ដោយករណីនេះទទួលនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។

អង្គភាពសារព័ត៌មានគីរីដងរែកមិនទាន់បានការបំភ្លឺពីលោកលក្ខិណា វីរៈរិទ្ធ ចេញមុខបំភ្លឺនោះដែរ។

ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img