26 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

លោក ពូទីនបាននិយាយថា លោកមិនបានគំរាមកំហែងអាល្លឺម៉ង់នោះទេ

- Advertisement -spot_img

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនដែលបានគំរាមកំហែងដល់រូបលោក ឬក៏ប្រទេសអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងមក។

ការកត់សម្គាល់ខាងលើរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ បៀល អំា សុនថាក (Bild am Sonntag) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អាធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនដែលគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំ ឬអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកន្លងមក»។ លោក សូលស៍បន្ថែមទៀតថាលោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ពូទីន ថារុស្ស៉ីគឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះសង្រ្គាម ដែល រុស្ស៉ីជាអ្នកឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ដោយមិនមានហេតុផលអ្វីទាំងអស់ ក្រៅតែពីចង់គ្រប់គ្រងទឹកដីមួយ ឬទឹកដីទាំងមូលរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អូឡាហ្វ សូលស៍ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់សារព័ត៌មាន BBC ថា លោក ពូទីន ធ្លាប់បានគំរាមសម្លាប់រូបលោកដោយមីស៊ីល។ ប៉ុន្តែ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាវាជាពាក្យសម្ដីភូតកុហក៕

ប្រភព BBC ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img