32.7 C
Phnom Penh
Monday, March 9, 2026
- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនប្រាប់ ណាតូ កុំឲ្យលូកដៃចូលជ្រៅពេកក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riad al-Maliki សម្ដែងក្ដីបារម្ភថា អង្គការណាតូ កំពុងលូកដៃកាន់តែជ្រៅទៅហើយក្នុងជម្លោះជាមួយរុស្ស៊ី តាមរយៈការផ្គត់ផ្គង់ អាវុធធុនធ្ងន់ និងទំនើបទៅឲ្យអ៊ុយក្រែន ។

អ្នកការទូតរូបនេះលើកឡើងថា លោកឃើញអង្គការណាតូកាន់តែខិតទៅជិតការធ្វើអន្តរាគមន៍ក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន តាមរបៀបដែលពួកគេកំពុងប្រព្រឹត្ត គឺការផ្តល់អាវុធឲ្យអ៊ុយក្រែនបន្តប្រយុទ្ធជាមួយរុស្ស៊ី ។

ជាក់ស្ដែងនាពេលថ្មីៗនេះ សមាជិកអង្គការណាតូមួយចំនួនកំពុងតែផ្តល់អាវុធថ្មីៗឲ្យអ៊ុយក្រែន ដូចជា រថក្រោះប្រយុទ្ធ Abrams និងរថក្រោះខ្លារខិន Leopard 2 ជាដើម ហើយមិនតែប៉ុណ្ណោះ អ៊ុយក្រែន ថែមទាំងកំពុងស្នើរសុំយន្តហោះចម្បាំង F-16 ពីអាមេរិកថែមទៀតផង ។

លោកព្រមានថា នេះពិតជានឹងនាំប្រទេសណាតូទាំងអស់ចូលទៅក្នុងកម្រិតនៃការប្រឈមមុខគ្នាមិនខាន ហើយលោកជឿថា ការប្រឈមមុខដាក់គ្នានេះមិនត្រឹមតែក្នុងតំបន់ ឬកំណត់ត្រឹមភាគខាងកើតអ៊ុយក្រែនឡើយ ប៉ុន្តែវាក៏អាចរាលដាលទៅកន្លែងផ្សេងទៀតផងដែរ ។

មន្ត្រីការទូតរូបនេះសង្ឃឹមថា ណាតូនឹងពិចារណាឡើងវិញចំពោះទង្វើមួយនេះ ហើយបានស្នើឲ្យមានកិច្ចប្រជុំកំពូលមួយ ដើម្បីអាចកំណត់បន្ទាត់ក្រហមដែលជម្លោះមិនគួរឆ្លងកាត់ឡើយ ដើម្បីការពារវាពីការរីករាលដាលកាន់តែខ្លាំងឡើង ។

ជាមួយគ្នានេះ រុស្ស៊ីក៏បានព្រមានណាតូម្តងហើយម្តងទៀត ប្រឆាំងនឹងការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលចង់ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី រួមទាំងនៅឧបទ្វីបគ្រីមៀផងដែរ ៕

ប្រភព Sputnik International ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img